ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខណ្ឌបឹងកេងកង ធ្វើពិធីដាក់ដេញថ្លៃគម្រោង មូលិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២១..!

68

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២១នេះរដ្ឋបាលខណ្ឌបឹងកេងកង បានរៀបចំធ្វើពិធីដាក់ដេញថ្លៃ គម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង០៧ ក្នុងឆ្នាំ២០២១ នេះក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

បើទោះបីស្ថិតក្នុងស្ថានភាពក្នុងវិធានការដោយបង្ការទប់ស្កាត់នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក៏រដ្ឋបាលខណ្ឌបឹងកេងកងនៅតែបន្តការងារក្នុងមូលដ្ឋានដោយខិតខំអភិវឌ្ឍន៍នូវសមិទ្ធផលនានាក្នុងមូលដ្ឋានតាមបណ្ដាសង្កាត់ទាំង០៧ជាពិសេសដោយផ្តោតសំខាន់ទៅលើវិស័យកសាងនូវហេដ្ឋារចនាសម្ព័ន្ធ តាមរយៈមូលនិធិអភិវឌ្ឍន៍សង្កាត់ ដែលតែងតែទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរដ្ឋបាលរាជធានីភ្នំពេញ និង ទទួលបានការវិភាជន៍ថវិកាពីរាជរដ្ឋាភិបាលកម្ពុជាជារៀងរាល់ឆ្នាំពោលគឺនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ នេះរដ្ឋបាលខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញដោយបានរៀបចំ«ពិធីដាក់ដេញថ្លៃ គម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង០៧ ឆ្នាំ២០២១ ក្នុងខណ្ឌបឹងកេងកង» ។

ពិធីនេះដោយមានការចូលរួមពីសំណាក់លោកស៊ុយ សេរិទ្ធ អភិបាលរងរាជធានី តំណាងលោកអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង .លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ព្រមទាំងអស់លោក-លោកស្រីជាអភិបាលរង ខណ្ឌបឹងកេងកង គណៈនាយករដ្ឋបាល តំណាងអធិការនគរបាលខណ្ឌ តំណាងមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ប្រធានការិយាល័យទាំង១១ លោកចៅសង្កាត់ទាំង០៧ គណៈកម្មាធិការលទ្ធកម្មសង្កាត់ទាំង០៧ ស្មៀន និងមន្ត្រីដែលពាក់ព័ន្ធផងដែរ៕

អត្ថបទដែលជាប់ទាក់ទង