ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌសែនសុខដឹកនាំក្រុមការងារចុះពិនិត្យវាស់វែងទំហំស្ថានីយ៍បូមទឹកបូរី១០០ខ្នង សង្កាត់ទឹកថ្លា ដើម្បីអុកសុីផាយពង្រីកអាងស្តុកទឹកឱ្យបានធំជាងមុន និងជ្រៅជាងមុន 

11

ភ្នំពេញ ៖ ក្រោមការយកចិត្តទុកដាក់ និងណែនាំពីឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងផែនការបញ្ចៀសការជន់លិចដោយទឹកភ្លៀងក្នុងរដូវវស្សានេះ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ ដឹកនាំក្រុមការងារចុះពិនិត្យវាស់វែងទំហំស្ថានីយ៍បូមទឹកបូរី១០០ខ្នង សង្កាត់ទឹកថ្លា ដើម្បីអុកសុីផាយពង្រីកអាងស្តុកទឹក អោយបានធំជាងមុន និងជ្រៅជាងមុន ។

លោក ចេង មុនីរ៉ា បានបញ្ជាក់ថា ការចុះពិនិត្យនេះ គឺក្នុងគោលបំណងរៀបចំផែនការដាក់លូថ្មីមុខកាត់ ១.៥ម៉ែត្រ ដើម្បីនាំទឹកពីភូមិចុងថ្នល់ខាងលិច ភូមិសេប៉េសេ និងភូមិបូរី១០០ខ្នង បូមទៅប្រឡាយអូរអាគុជ ត្រៀមបញ្ចៀសការជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ននានាក្នុងរដូវវស្សារ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

អត្ថបទដែលជាប់ទាក់ទង