ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌប្ញស្សីកែវ នាំយកអំណោយសម្ដេចតេជោ ចែកជូនប្រជាពលរដ្ឋដែល មានគ្រួសារស្លាប់ដោយសារជម្ងឺកូវីដ-១៩ ចំនួន ១៣គ្រួសារនៅសង្កាត់ទួលសង្កែទី១

76

 

ភ្នំពេញ៖នៅរសៀលថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ២០២១ លោកឯក ឃុនដឿន អភិបាលខណ្ឌប្ញស្សីកែវបានដឹកនាំ មន្ត្រីការិយាល័យ នៃរដ្ឋបាលខណ្ឌឫស្សីកែវ លោកស្រីចៅសង្កាត់ លោក-លោកស្រីចៅសង្កាត់រងទី១-ទី២ នៃសង្កាត់ទួលសង្កែទី១ ចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលមានគ្រួសារស្លាប់ដោយសារជម្ងឺកូវីដ-១៩ ចំនួន ១៣គ្រួសារ។

ក្នុងឱកាសនេះដែរ លោកអភិបាលខណ្ឌ ក៏បានផ្តល់ជូនអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានដូចជា អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកសុីអុីវ ១យួរ និង ថវិកា ២,០០០,០០០រៀល ដេីម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយបងប្អូនប្រជាពលរដ្ឋយេីង នៅទូទាំងប្រទេស ។

ជាមួយគ្នានោះលោកអភិបាលខណ្ឌសូមឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមបន្តអនុវត្ត វិធានរបស់សុខាភិបាល និង អនុវត្តអោយខានតែបាននូវ ៣កុំ និង ៣ការពារ ដេីម្បីជៀសផុតពីជម្ងឺកូវីដ-១៩៕

អត្ថបទដែលជាប់ទាក់ទង