ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចក្រឡាហោម ស ខេង បង្ហាញលទ្ធផល នៃកិច្ចប្រតិបត្តិការចាប់ខ្លួនមកវិញ នូវទណ្ឌិតដែលបានលួចរត់ ចេញពីពន្ធនាគារខេត្តស្ទឹងត្រែង

261

 

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២១ សូមជម្រាបជូនបងប្អូនជនរួមជាតិ អំពីលទ្ធផលនៃកិច្ចប្រតិបត្តិការចាប់ខ្លួនមកវិញ នូវទណ្ឌិតដែលបានលួចរត់ចេញពីពន្ធនាគារខេត្តស្ទឹងត្រែង ដែលនៅពេលនេះយើងសម្រេចបានជោគជ័យ។

តាមលទ្ធផលនៅថ្ងៃនេះ សមត្ថកិច្ចមូលដ្ឋានបានបញ្ចប់ការចាប់ខ្លួនជនជាប់ឃុំចំនួន៧នាក់ មកវិញហើយ ដែលទណ្ឌិតទាំងនោះ បានវាយទម្លុះជញ្ជាំងពន្ធនាគារលួចរត់គេចខ្លួនកាលពីយប់ថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ ។

ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និង ខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែនូវការកោតសរសើរ ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលបានខ្នះខ្នែងធ្វើកិច្ចប្រតិបត្តការក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងប្រកបដោយវិជ្ជាជីវៈ ព្រមទាំងការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដើម្បីសម្រេចបានជោគជ័យនៅក្នុងប្រតិបត្តិការនេះ ។

ទន្ទឹមនឹងនេះខ្ញុំក៏សូមយកឱកាសនេះបញ្ជាក់ជាថ្មីទៀត ជូនបងប្អូនជនរួមជាតិដែរថាដំណើរការអធិការកិច្ច ចំពោះបញ្ហាដែលបានកើតឡើងធ្វើឲ្យជនជាប់ឃុំ រត់រួចពីពន្ធនាគារនោះ គឺនៅកំពុងដំណើរការនៅឡើយ ហើយយើងនឹងធ្វើកិច្ចការនេះ ប្រកបដោយការទទួលខុសត្រូវ និងតម្លាភាព ។

ដូចដែលខ្ញុំបានជម្រាពីពេលមុនមកហើយថាលទ្ធផលជោគជ័យ នៃប្រតិបត្តិការនេះពិតជាកើតឡើង បានដោយសារតែមានការចូលរួម របស់បងប្អូនប្រជាពលរដ្ឋយើង ដែលបានជួយស្រាវជ្រាវនិងរាយការណ៍ ជូនសមត្ថកិច្ចឈានទៅ ដល់ការចាប់បានមកវិញនូវទណ្ឌិតដែល សុទ្ធជាឧក្រិដ្ឋជនគ្រឿងញៀន ហើយនេះគឺជាការបង្ហាញថាគ្រប់សកម្មភាពសង្គម អាចសម្រេចបានគឺពិតជាមានការចូលរួមរបស់ប្រជាពលរដ្ឋ ហើយវាជាមោទនភាពដែលលទ្ធផលនេះ បានបង្ហាញថាបងប្អូនប្រជាពលរដ្ឋយើង ពិតជាមានការយល់ដឹង និងបានចូលរួមក្នុងគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ក៏ដូចជាការថែររក្សាសន្តិសុខ សុវត្ថិភាពសង្គមផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង