ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជិះម៉ូតូបុកឡាន សន្លប់ធំ២នាក់

91

 

កណ្ដាល៖ក្រុមសមត្ថកិច្ចបានរាយការណ៍ អោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ​ និងរថយន្ដបណ្ដាល អោយរបួសធ្ងន់០២នាក់​ និង ខូចខាតម៉ូតូ០១គ្រឿងធ្ងន់ និងរថយន្ដ ០១គ្រឿង កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១​ នេះនៅលើកំណាត់ផ្លូវលេខ១៤៦ មុខសាលាបឋមសិក្សាអង្គពពាយ ស្ថិតនៅក្នុងភូមិត្រពាំងផ្លុង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល​ ខេត្តកណ្ដាល​ ។

នៅថ្ងៃខែឆ្នាំ​កេីតហេតុខាងលេី​ មានម៉ូតូ ០១គ្រឿង​ម៉ាកហុងដាC១២៥ ពណ៍ខ្មៅ​ ពាក់ផ្លាកលេខ​ភ្នំពេញ ១HK ៥១០៧ (ម៉ូតូមានកញ្ចក់ អ្នកបេីកបរ​ និង អ្នករួម ដំណើរ គ្មាន មួកសុវត្ថិភាព) អ្នកបើកបរម៉ូតូ ឈ្មោះ សំបូរ សិរីមង្គល ភេទប្រុសអាយុ១២ឆ្នាំដែលបេីកមកពីទិសខាងជើងទៅទិសខាងត្បូង(រងរបួសធ្ងន់) មានទីលំនៅភូមិក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល មុខ របសិស្ស រួមដំណើរមាន ឈ្មោះ សាំង រតនា ភេទប្រុសអាយុ១១ឆ្នាំ(រងរបួសធ្ងន់) មានទីលំនៅជាមួយគ្នា មុរបសិស្ស បាន​ជិះឌុបគ្នាពីទិសខាងជើង ទៅទិសខាងត្បូង បានវ៉ារថយន្ដដឹកដីនៅពីខាងមុខ រួចជ្រុលចង្កូតចូលមកបុខចំពីមុខចំហៀងខាងឆ្វេងរថយន្ដ១គ្រឿង ម៉ាកហុីយិនដាយ ពណ៍ស ពាក់ផ្លាកលេខ​ ភ្នំពេញ ៣F ៧៩៨៨ អ្នកបេីកបរឈ្មោះ ខុន រតនាភេទប្រុសអាយុ២៤ឆ្នាំមានទីលំនៅភូមិសត្វពង ឃំុសត្វពង ស្រុកឈូក ខេត្តកំពត(ឃាត់ខ្លួននៅអធិការដ្ឋាននគបាលស្រុក)ដែលបើកបរមកពីទិសខាងត្បូងទៅជើងនៅស្ដាំរបស់ខ្លួន ទិសដៅ បញ្ច្រស់គ្នា។

សេចក្ដីសន្និដ្ឋាន​ ៖ករណីនេះបណ្ដាលមកពី​ អ្នកបេីកបរ ម៉ូតូ នៅ ក្មេង មិនទាន់ គ្រប់ អាយុ បើកវា៉ជែងក្នុងស្ថានភាពគ្រោះថ្នាក់មិនប្រកាន់ស្ដាំទេីប បណ្ដាលអោយមានគ្រោះថ្នាក់ចរាចរណ៍នេះកេីតឡេីង​ ។

ចំពោះករណីខាងលើនេះ កំលាំងជំនាញ បានវាសវែងរួចមក មធ្យោយបាយ​ រក្សាទុកនៅអធិការដ្ឋាននគរបាល៕

អត្ថបទដែលជាប់ទាក់ទង