ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំង​នគរបាល​ស្រុក​តា​លោ​សែន​ជ័យ​ បង្ក្រាប​សង្វៀន​ជល់​មាន​ ឃាត់ខ្លួន​អ្នកលេង​ចំនួន​៥​នាក់​

52

​ពោធិ៍សាត់​ ៖​ សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​តា​លោ​សែន​ជ័យ​សហការ​ជាមួយ​រដ្ឋបាល​ប៉ុស្តិ៍​នគរបាល​មូលដ្ឋាន​បាន​ចុះ​បង្ក្រាប​ករណី​ល្បែងស៊ីសង​(​ជល់​មាន់​)​ ១​ករណី​ ឃាត់ខ្លួន​បាន​មនុស្ស​ចំនួន​០៥​នាក់​ រួម​ទាំង​វត្ថុ​តាង​នៅ​នឹង​កន្លែង​មួយ​ចំនួន​ ។​ ការ​ចុះ​បង្ក្រាប​នេះ​គឺ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៥​និង​៤៦​នាទី​នា​រសៀល​ថ្ងៃ​ចន្ទ​ ៥​រោច​ ខែមាឃ​ ឆ្នាំឆ្លូវ​ ត្រី​ស័ក​ ព​.​ស​ ២៥៦៥​ ត្រូវ​នឹង​ថ្ងៃ​ទី​២១​ ខែកុម្ភ​:​ ឆ្នាំ​២០២២​ នៅ​ចំណុច​ច្រាប​អ​ញ្ជ័​យ​ ស្ថិត​ក្នុងភូមិ​តាំងគោក​ ឃុំ​តា​លោ​ ស្រុក​តា​លោ​សែន​ជ័យ​ ខេត្តពោធិ៍សាត់​ ។​

​លោក​ វរសេនីយ៍ទោ​ អ៊ុ​ល​ ហៃ​ អធិការដ្ឋាន​នគរបាល​ស្រុក​តា​លោ​សែន​ជ័យ​ បាន​ឲ្យ​ដឹង​ថា​ ដោយ​ទទួល​បាន​ព័ត៌មាន​ពី​ភ្នាក់ងារ​ លោក​បាន​ដឹកនាំ​កម្លាំង​អធិការដ្ឋាន​និង​កម្លាំង​ប៉ុស្តិ៍​នគរបាលរ​ដ្ធ​បាល​ចុះ​ដល់​កន្លែង​លេងល្បែង​ស៊ីសង​ខុសច្បាប់​(​ជល់​មាន់​)​ នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ​ ភឿន​ ភេទ​ប្រុស​ អាយុ​ប្រហែល​ ៣៥​ ឆ្នាំ​ រស់នៅ​ចំណុច​ខាងលើ​ បាន​រត់គេច​ខ្លួន​បាត់​។​ លោក​អធិការ​បន្ត​ថា​ យើង​បាន​ធ្វើការ​ឃាត់ខ្លួន​ អ្នកលេង​ជល់​មាន់បាន​ចំនួន​ ០៥​ នាក់​ នៅ​នឹង​កន្លែង​ រួម​នឹង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​ ។​

​ចំពោះ​សង្វៀន​ជល់​មាន់​ សមត្ថកិច្ច​បាន​ធ្វើការ​ដុត​កម្ទេច​ចោល​ នៅ​នឹង​កន្លែង​ រីឯ​ អ្នកលេង​ចំនួន​០៥​នាក់​ និង​វត្ថុ​តាំង​ខាងលើ​ សមត្ថកិច្ច​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ដើម្បី​ធ្វើការ​សួរនាំ​បន្ត​ ។​

ក្រោយមក​សមត្ថកិច្ច​ បាន​ស្នើ​សុំ​គោលការណ៍​ទៅ​ឯកឧត្តម​ កូយ​ កាន់​យ៉ា​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តពោធិ៍សាត់​ នា​ថ្ងៃ​ទី​២១.០២.២០២២​ វេលា​ម៉ោង​ ១៨​ និង​១០​នាទី​ បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ ធ្វើការ​ឃាត់ខ្លួន​អ្នកលេង​ចំនួន​ ០៥​នាក់​ខាងលើ​ជា​បណ្ដោះអាសន្ន​ និង​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​និង​សួរនាំ​បន្ត​ ៕

អត្ថបទដែលជាប់ទាក់ទង