ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន តាមរយៈអាស៊ានណាប៉ូល ASEANAPOL

294

 

ភ្នំពេញ៖ កាលពីដើមខែនេះ ឯកឧត្តម Reece Kershaw APM អគ្គស្នងការនគរបាលសហព័ន្ធអូស្ត្រាលី ដែលកំពុងធ្វើទស្សនកិច្ចនៅកម្ពុជា បានចូលរួមក្នុងសន្និសីទអាស៊ានណាប៉ូល ASEANAPOL លើកទី ៤០ ជាមួយមេដឹកនាំនគរបាលនានា ក្នុងតំបន់ និងអន្តរជាតិ។

សន្និសីទនេះផ្តោតលើការជួញដូរខុសច្បាប់ ដែលមានដូចជា មនុស្ស គ្រឿងញៀន អាវុធនិងភ្លើងដុតព្រៃ បទល្មើសទាក់ទងនឹង ពាណិជ្ជកម្ម ដូចជា ការក្លែងបន្លំ ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងការក្លែងបន្លំឯកសារ ធ្វើដំណើរ ព្រមទាំងពង្រឹង ក្របខណ្ឌកិច្ចសហប្រតិបត្តិការ រួមមានជំនួយ ផ្នែកច្បាប់ទៅវិញទៅមក ការចែករំលែកព័ត៌មាន និងសេវាកោសល្យវិច្ច័យ។ អគ្គស្នងការ Kershaw បានប្រើប្រាស់សន្និសីទនេះ ដើម្បីជំរុញភាពជាដៃគូ សហការដ៏រឹងមាំ របស់អូស្ត្រាលី ជាមួយបណ្តាប្រទេសនានា នៅអាស៊ាន និងផ្តោតលើការ ប្រឆាំងការកេងប្រវ័ញ្ចផ្លូវភេទ លើកុមារ អំពើភេរវកម្ម និងបណ្តាញឧក្រិដ្ឋកម្មដែល ពាក់ព័ន្ធនឹងការ លាងលុយកខ្វក់ និងការជួញដូរគ្រឿងញៀន។

សន្និសីទនេះក៏បានផ្តល់នូវវេទិកាមួយ សម្រាប់ការចូលរួម រវាងមេដឹកនាំប៉ូលីស ដោយអគ្គស្នងការ Kershaw បានបើក កិច្ចប្រជុំទ្វេភាគី ជាមួយសមភាគីរបស់ឯកឧត្តម ពីភ្នាក់ងារប៉ូលីស ដៃគូឥណ្ឌូប៉ាស៊ីហ្វិក ជាច្រើន៕

អត្ថបទដែលជាប់ទាក់ទង