ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងនគរបាលខណ្ឌប្ញស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយយកកូនកាំបិតចិតបន្លែចាក់បុរសម្នាក់បណ្តាលអោយស្លាប់

9

ភ្នំពេញ  បុរសម្នាក់ប្រើកូនកាំបិតចិតបន្លែចាក់បុរសម្នាក់ទៀត បណ្តាលអោយស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ២២១៥នាទីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចផ្លូវជាតិលេខ៥ ក្រុមទី២ ភូមិក្រោលគោ សង្កាត់គីឡូមែត្រលេខ៦ ខណ្ឌឫស្សីកែវវេលា។

បន្ទាប់ពីកើតហេតុបានប្រហែលជាង៣ម៉ោងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ម៉ោង០២ និង៣០នាទីទើបសមត្ថកិច្ចឃាត់ខ្លួនជសង្ស័យចំនួន០១នាក់ នៅចំណុចផ្លូវបេតុង ភូមិក្រោលគោ សង្កាត់គីឡូមែត្រលេខ៦ ខណ្ឌឫស្សីកែវ។ 

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ លន់ ចិត្រា ភេទប្រុស ជនជាតិខ្មែរ អាយុ ២៤ឆ្នាំ ស្នាក់នៅភូមិក្រោលគោ សង្គាត់គីទ្បូម៉ែត្រលរខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរកម្មករ (ឃាត់ខ្លួន

ចំណែកជនរងគ្រោះមានឈ្មោះ ចក់ សីហា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅស្នាក់ភូមិក្រោលគោ សង្កាត់គឺឡូម៉ែត្រលេង៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក  ហ៊ាង ថារ៉េត អធិការខណ្ឌឬស្សីកែវ បានបញ្ជាក់ថា នៅម៉ោង ១១នឹង០០នាទីយប់ក្រោយពីទទួលព័ត៌មានពីគ្រួសារសព ថាមានករណីហិង្សាបណ្ដាលអោយជនរងគ្រោះ ត្រូវគេយកកូនកាំបិតចាក់ទៅលើបុរសជនរងគ្រោះ ចំនួន៥កាំបិតបណ្ដាលស្លាប់ ពេលរថយន្តសង្រ្គោះដឹកបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត ក្រោយមកក៏បានសហការជាមួយកងម្លាំងកាតិយាល័យបច្ចេកទេសកោលស្យវិច័យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យសពនឹងកន្កែងកើតហេតុ នឹងបញ្ជា លោក ផល មេសាអធិការរងផែនព្រហ្មទណ្ឌខណ្ឌអោយចុះស្រាវជ្រាវបន្ទាន់ ដែលទទួលព័ត៍មានតាមជំនាញថា ជនល្មើសមិនទាន់ទៅណាឆ្ងាយនោះទេ ត្រឹមតែរយៈពេល៣ម៉ោង ក៏សមត្ថកិច្ចបង្រ្កាបឃាត់ខ្លួន រួមវត្ថុតាងចាប់យករួមមាន៖ កាតាបស្បែក ខោកាប៊ួយចំនួន ០១ទូរស័ព្ទម៉ាក Vivo  ខៀវ 

បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យ មុនពេកើតហេតុ មានការឈ្លោះវាយតប់គ្នានៅក្នុងភូមិ ហើយជនរងគ្រោះបានចូលទៅឃាត់ក៏ត្រូវជនសង្ស័យយកកូនកាំបិតចាក់ចំនួន៥កាំបិតបណ្តាលឲ្យស្លាប់តែម្តង។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការនគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង