ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងបន្តផ្តល់ ការគាំទ្រពេញទំហឹង លើរាល់ការងារនានា ដែលបម្រើឱ្យការ អភិវឌ្ឍយន្តការដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការនៅកម្ពុជា

74

 

ភ្នំពេញ ៖ នៅទីស្តីការក្រសួងយុត្តិធម៌, នារសៀល ថ្ងៃសុក្រទី២៥ ខែមីនា ឆ្នាំ២០២២ នេះ, លោកកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យប្រតិភូ នៃមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការពាណិជ្ជកម្ម (ម.ជ.ម.) ដែលដឹកនាំដោយ លោក ប៊ុន យូឌី ប្រធាន ម.ជ.ម. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ នៅក្នុងជំនួបនេះ, លោកប្រធាន ម.ជ.ម. បានរបាយការណ៍អំពីវឌ្ឍនភាព និងសមិទ្ធផលដែល ម.ជ.ម. សម្រេចបាន និងលើកឡើងអំពីបញ្ហាជាទិដ្ឋភាពផ្នែកច្បាប់មួយចំនួន ក៏ដូចជា បានស្នើសុំកិច្ចសហការពីក្រសួងយុត្តិធម៌ លើការងារពាក់ព័ន្ធនឹង មជ្ឈត្តការពាណិជ្ជកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្នុងជំនួបនេះ, លោករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ អំពីលទ្ធផល ជាវិជ្ជមាននៃការអភិវឌ្ឍរបស់ ម.ជ.ម. ដែលសមិទ្ធផល ទាំងនេះបាន និងកំពុងចូលរួមចំណែកយ៉ាង សំខាន់ក្នុងការបង្កើន ទំនុកចិត្តពីវិនិយោគិនគ្រប់មជ្ឈដ្ឋាន ទាំងក្នុងស្រុក ទាំងបរទេស និងការបង្កើតបរិយាកាសល្អប្រសើរ សម្រាប់ទាក់ទាញវិនិយោគិន នៅកម្ពុជា។

ជាមួយគ្នានេះ, លោករដ្ឋមន្ត្រី ក្នុងនាមក្រសួងយុត្តិធម៌ នឹងបន្តផ្តល់ការ គាំទ្រពេញទំហឹង លើរាល់ការងារនានា ដែលបម្រើឱ្យការ អភិវឌ្ឍយន្តការ ដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការនៅកម្ពុជា ពិសេស យន្តការសន្ធានកម្ម ក៏ដូចជា មជ្ឈត្តការពាណិជ្ជកម្មផងដែរ។

អត្ថបទដែលជាប់ទាក់ទង