ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ផ្ញើសារអបអរសារទរ «ទិវាសប្តាហ៍ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២២»
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា បានផ្ញើសារលិខិតមួយ អបអរសារទរដល់ ទិវាសប្តាហ៍កិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាងឆ្នាំ២០២២ ដែលចំនឹងខួបគម្រប់៦ឆ្នាំ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។
តាមរយៈសារលិខិតនេះ លោកឧបនាយករដ្ឋមន្រ្តី មានសេចក្តីសោមនស្ស និងសូមប្រសិទ្ធពរដ៏កក់ក្តៅ ផ្ញើជូនប្រជាជន នៃបណ្តាប្រទេសមេគង្គ-ឡានឆាង ឱ្យទទួលបាន នូសុខភាពល្អ សុភមង្គល និងវិបុលសុខ ហើយលោកពិតជាមាន កិត្តិយសក្នុងការចែករំលែក នូវទស្សនៈផ្ទាល់របស់ លោក នាឱកាសនៃ «ទិវាសប្តាហ៍ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២២» នេះ។

