ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការនិង ដឹកជញ្ជូនខេត្តព្រះវិហារជួសជុលកំណាត់ផ្លូវជាតិលេខ៩ប្រវែងជិត៧០គីឡូម៉ែត្រ ពីព្រំប្រទល់ខេត្តស្ទឹងត្រែង ដល់ក្រុងព្រះវិហារ

219

ព្រះវិហារ៖ បើទោះបីជាប់មមាញឹកខ្លាំងក្នុងយុទ្ធនាការនៃការឃោសនាបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ក្តី ក៏លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនដឹកជញ្ជូនខេត្តព្រះវិហារ មិនភ្លេចពីការជួលជុលនិងថែទាំផ្លូវ ដើម្បីសម្រួលចរាចរជូនប្រជាពលរដ្ឋដែរ។

  ជាក់ស្តែងនៅពេលនេះ កំណាត់ផ្លូវជាតិលេខ៩មួយខ្សែ មានប្រវែងជិត៧០គីឡូម៉ែត្រ ពីព្រំប្រទល់ខេត្តស្ទឹងត្រែងដល់ក្រុងព្រះវិហារ ត្រូវបានរមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តធ្វេីការជួសជុលឡេីងវិញ ដេីម្បីសម្រួលដល់ការធ្វេីដំណេីររបស់ប្រជាពលរដ្ឋ។

   លោកសំ លាងទ្រី បានអោយដឹងថា៖ ថ្ងៃចន្ទ ១៥រោច ខែ​​ពិសាខ ឆ្នាំខាល ចត្វាស័ក..២៥៦៦ ត្រូវនឹងថ្ងៃទី ៣០ខែឧសភា ឆ្នាំ២០២២ នេះ ក្រុមការងារថែទាំផ្លូវថ្នល់ នៃមន្ទីរសាធារការនិងដឹកជញ្ជូនខេត្តព្រះវិហារបានធ្វេីការជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៩ប្រវែង៦៩.៨២គីឡូម៉ែត្រចាប់ពីព្រំប្រទល់ខេត្តស្ទឹងត្រែងដល់ក្រុងព្រះវិហារខេត្តព្រះវិហារដោយធ្វេីការសៀលកៅស៊ូកន្លែងចោះកន្លែងស្រុតនិងលុបសំបុកមាន់ដេីម្បីសម្រួលដល់ការធ្វេីដំណេីរនឹងដឹកជញ្ជូនទំនិញផ្សេងៗរបស់ប្រជាពលរដ្ឋមានភាពងាយស្រួល។

  លោកសំ លាងទ្រី ក៏បានសូមបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាផ្លូវថ្នល់របស់យេីងប្រយោជន៍ឱ្យការប្រេីប្រាស់បានយូរអង្វែងដោយមិនត្រូវយកចំណីផ្លូវធ្វេីអាជីវកម្មគ្រប់ប្រភេទ មិនត្រូវចាក់ដីខ្ពស់ជាងផ្លូវមិនត្រូវដឹកជញ្ជូនទំនិញលេីសទម្ងន់ដែលច្បាប់បានកំណត់ពិសេសសូមចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា៕

 

អត្ថបទដែលជាប់ទាក់ទង