នគរបាលស្រុកអង្គរជ័យ ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម
ខេត្តកំពត ៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ស្នងទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នៅថ្ងៃអាទិត្យ ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គរជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ស្ថិតនៅខាងកើតវត្តអង្គចេក ភូមិតាកុក ឃុំតានី ស្រុកអង្គជ័យ ពាក់ព័ន្ធករណីឃាតកម្ម ។
ជនសង្ស័យមានឈ្មោះ ស៊ន វ៉ាន់ឌឿន ភេទប្រុស អាយុ៣១ឆ្នាំ ខេត្តកំព ។ ចំណែកជនរងគ្រោះឈ្មោះ ឈៀក សុខា ភេទប្រុស អាយុ៤៦ឆ្នាំ បានស្លាប់នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៦និង៤០នាទី នៅភូមិពោធិ៍ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចជំនាញបានកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕
