សមត្ថកិច្ច ចុះបង្រ្កាបកន្លែង ហ្គេមអុីនធើណេត ឃាត់ខ្លួនមនុស្ស៦នាក់
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២២ នេះលោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម និង ជាប្រធានគណៈបញ្ជាការឯកភាពសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យនៃរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចម្រុះចុះបង្រ្កាបទីតាំងលួចបង្កប់ហ្គេមអ៊ីនធើណេតអនឡាញ នៅក្រុមទី៣៣ ភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យនៃរាជធានីភ្នំពេញ។
កម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ចាក់អង្រែក្រោមឃាត់ខ្លួនមនុស្សចំនួន ០៦នាក់ ក្នុងនោះស្រី ០២នាក់ ធ្វើការអប់រំណែនាំ និងដកហូតវត្ថុតាងរួមមាន កុំព្យូទ័រលើតុចំនួន ០៥គ្រឿង, ម៉ូតូចំនួន ០២គ្រឿង រក្សាទុកនៅនគរបាលប៉ុស្តិ៍រដ្ឋបាលចាក់អង្រែក្រោម ខណ្ឌមានជ័យ។
