អគ្គិភ័យបាន ឆាបឆេះ ហាងធ្វើម៉ូតូ នៅខេត្តសៀមរាប
សៀមរាប ៖នៅវេលាម៉ោង ១០:៣០នាទី ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ នៅចំណុចក្រុមទី១២ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មានករណីអគ្គីភ័យមួយកើតឡើង បណ្តាលឲ្យឆេះហាងធ្វើម៉ូតូយីហោ (ជាង ពេជ្រ) សង់អំពីឈើ ប្រក់សង្ក័សី ម្ចាស់ទីតាំងឈ្មោះ សែត ភិរុណ ហៅពេជ្រ ភេទប្រុស អាយុ ៣១ឆ្នាំ បណ្តាលឲ្យខូចខាតម៉ូតូចំនួន ០៤គ្រឿង ដោយមូលហេតុ ទុស្សេខ្សែភ្លើង។
ករណីនេះ កម្លាំងនគរបាលខេត្តសៀមរាបបាន ដឹកនាំកម្លាំងចុះពន្លត់អគ្គិភ័យនេះ ដោយប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យ នៃ ស្នងការដ្ឋាននគរបាលខេត្ត ចំនួន ០២ គ្រឿង រថយន្តពន្លត់អគ្គិភ័យអាជ្ញាធរជាតិអប្សរាចំនួន ០២គ្រឿងទើប គ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះបានទាំងស្រុង៕
