ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខ្លាំងមែន!ជំនួបជើងទី២នៃពានរង្វាន់ SEA V.Cup៖ក្រុមបាល់ទះជម្រើសជាតិកម្ពុជាយកឈ្នះហ្វីលីពីន៣សិតទល់០ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជួបជម្រើសជាតិថៃ

13

ឥណ្ឌូនេស៊ីជំនួបជើងទី២នៃពានរង្វាន់ SEA V.Cup នៅលើទឹកដីឥណ្ឌូ នេ ស៊ី នាយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រុមបាល់ ទះជម្រើសជាតិកម្ពុជា បន្តធ្វើបានយ៉ាងល្អ ដោយយកឈ្នះលើក្រុមបាល់ទះហ្វីលីពីន ៣សិត ទល់ នឹង ០។

បើទោះបីចាញ់ប្រទេសឥណ្ឌូនេស៊ីកាលពីម្សិលមិញយ៉ាងណាក្តី តាមរយៈលទ្ធផលដ៏ល្អនៃការយកឈ្នះហ្វីលីពីន បានធ្វើឱ្យក្រុមបាល់ទះរបស់កម្ពុជា បន្តដំណើរទៅមុខទៀត ដោយត្រូវជួបជាមួយក្រុមបាល់ទះថៃ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ត នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦។

សូមបញ្ជាក់ថា ការប្រកួតជើងទី២ ក្នុងពានរង្វាន់ SEA V.Cup 2026 ដែល ឥណ្ឌូនេស៊ី ធ្វើម្ចាស់ផ្ទះ គឺរក្សារូបមន្ដប្រកួតដដែល។ ការប្រកួតនេះ មានបេក្ខភាព ៦ក្រុមចូលរួម និងបែងចែកជា ២ពូល។ ការប្រកួតវិលជុំ ស្វែងរកក្រុមលេខ ១ និងលេខ២ តាមពូលនីមួយៗឡើងវគ្គបន្ដ។ 

សូមបញ្ជាក់ដែរថា កាលពីជើងទី១ គឺក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានគ្រង ជើងឯក ក្រោយ ឆ្លង ផុតវគ្គចែកពូល បានបំបាក់ក្រុមថៃ ៣-១សិត នៅវគ្គពាក់ កណ្ដាល ផ្ដាច់ព្រ័ត្រ មុនយកឈ្នះឥណ្ឌូនេស៊ី ៣-២សិត នៅវគ្គផ្ដាច់ព្រ័ត្រ៕

អត្ថបទដែលជាប់ទាក់ទង