បាក់ទំនប់ទឹកស្អាតទី២ នៅក្បាលឆាយ ធ្លាយទឹកអស់ជាង ៣លានម៉ែត្រគូប
ព្រះសីហនុ ៖ យប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យករណីបាក់ទំនប់អាងទឹកស្តុកទឹកទី២(ក្បាលឆាយ) និងបានដាក់ចេញវិធានការ បន្ទាន់ដើម្បីដោះស្រាយបញ្ហាដែលកំពុងកើតឡើង។
ឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លៃសារលើផេកហ្វេសប៊ុកផ្លូវការ នាយប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣នេះថា បាក់ទំនប់ទឹកស្អាតទី២ នៅក្បាលឆាយ ធ្លាយទឹកអស់ជាង ៣លានម៉ែត្រគូប បំផ្លាញក្បាលបូម មួយកន្លែង សម្រាប់នាំទឹកទៅស្ថានីយ៍ទី៣ បណ្ដាលអោយផ្អាកដំណើរការ ធ្វើឲ្យការផ្គត់ផ្គង់ទឹក នៅយប់នេះ ថ្ងៃស្អែក មានការខ្វះខាត ។
ឯកឧត្តម បានថ្លែងបន្តថា ក្រុមជាង ៤ក្រុម នឹងជំរុញការងារឲ្យខ្លាំងនៅថ្ងៃស្អែក ដើម្បីឆាប់បានទឹក បញ្ជូនទៅស្ថានីយ៍ចម្រោះ ឲ្យបានលឿនតាមដែលអាចធ្វើទៅបាន ៕
