ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អតីតប្រធាននាយកដ្ឋានជំនួយការអង្គទូត ក្រសួងការបរទេស ចេញមកបំភ្លឺអំពីប្រវត្តិផ្ទះស្នាក់នៅបច្ចុប្បន្នរបស់លោក គង់ គាំ

170

ភ្នំពេញ, ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ លោកឡុង កែមអតីតប្រធាននាយកដ្ឋានជំនួយការអង្គទូត ក្រសួងការបរទេស បានចេញលិខិតសូមគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាទី គោរពដ៏ខ្ពង់ខ្ពស់បំផុត
កម្មវត្ថុ៖ សេចក្ដីបំភ្លឺអំពីផ្ទះស្នាក់នៅបច្ចុប្បន្នរបស់លោក គង់ គាំ ស្ថិតនៅផ្លូវសុធារស។

លោកឡុង កែម បានបន្តថា ខ្ញុំបាទមានកិត្តិយសសូមគោរពធ្វើសេចក្តីបំភ្លឺជូន សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្តី មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា កាលនោះចាប់ពីឆ្នាំ ១៩៨១ ដល់ឆ្នាំ ១៩៨៨ ខ្ញុំបាទជាប្រធាននាយកដ្ឋានជំនួយការអង្គទូត ក្រសួងការបរទេស ដែលជាអង្គភាពទទួលបន្ទុកគ្រប់គ្រងអចនទ្រព្យទាំងអស់របស់ក្រសួង សំរាប់ផ្តល់ឬជួលអោយបណ្ត ស្ថានទូតនិង អង្គការអន្តរជាតិនានា ប្រចាំនៅកម្ពុជាក្នុងនោះក៏មានផ្ទះលោក គង់ គាំ ដែលកំពុងកាន់កាប់បច្ចុប្បន្ននៅផ្លូវ សុធារសផងដែរ ដែលកាលណោះលោកជាមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស។

ខ្ញុំបាទសូមជំរាបសម្ដេចតេជោមេតាជ្រាបថា លោកគង់ គាំ កាលនៅជាមន្ត្រីការបរទេសដំបូង ដោយសារសម្ដេច បានយកចិត្តទុកដាក់ចំពោះគាត់ ថាជាមន្ត្រីមួយរូបគួរអោយទុកចិត្តទុកថ្លើម សំរាប់ជួយបំរើការងាររបស់ក្រសួង ក៏បាន ប្រគល់ផ្ទះមួយខ្នងរួចទៅហើយនៅផ្លូវសម្តេចប៉ាន ដែលជាកន្លែងគ្រប់គ្រងរបស់ក្រសួងការបរទេសដែរ។

ក្រោយពីបានឡើងឋានៈជាបន្តបន្ទាប់រហូតដល់ឧបការីរដ្ឋមន្ត្រី ហើយក៏បានតែងតាំងឲ្យទៅជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម(ខែឆ្នាំមិនចាំ)។

បន្ទាប់ពីឯកឧត្ដម ជា សុទ្ធត្រូវបានបញ្ចប់អាណត្តិ។

ក្រោយពីបញ្ចប់បេសកកម្មការទូតហើយ គណបក្សប្រជាជនកម្ពុជាត្រូវការប្រមូលបញ្ញាវ័ន្តអោយចូលបម្រើការងារ ក្នុងបក្ស និងតម្លើងតួនាទីក្នុងរដ្ឋ លោកគង់ គាំក៍ត្រូវបានតំឡើងឋានៈជាអនុរដ្ឋមន្ត្រីក្រសួងការបរទេស ហើយបានកាន់កាប់ ផ្ទះបច្ចុប្បន្ននៅផ្លូវសុធារស ដែលក្រសួងទើបបានទទួលពីស្ថានទូតសហភាពសូវៀតប្រគល់មកវិញយកធ្វើជាសម្បត្តិផ្ទាល់ ខ្លួនរហូតដល់សព្វថ្ងៃ។

ក្នុងឋានៈជាមន្ត្រីថ្នាក់ក្រោមគ្រាន់តែទទួលភារកិច្ចគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនោះ ហើយលោកគង់ គាំក៏ជាអនុរដ្ឋមន្ត្រី ផង ថ្នាក់ក្រោមក៏យកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រដូចថ្នាក់ដឹកនាំដទៃទៀតដែរ។

ក្នុងឱកាសមហាសន្និបាតបក្សលើកទី៥ លោក គង់ គាំ ក៏ត្រូវមហាសន្និបាតបក្សយកចិត្តទុកដាក់ខ្លាំងបំផុត បញ្ចូលជាសមាជិកមជ្ឈឹមបក្ស និងជារដ្ឋមន្ត្រីការបរទេសមួយរយៈ រួចហើយគណបក្សបានប្តូរទៅជារដ្ឋមន្ត្រីត្រួតពិនិត្យកិច្ច ការរដ្ឋវិញ។

តាមពិតលោកគង់ គាំជាមនុស្សមានសំណាងបំផុតក្នុងចំណោមមន្ត្រីដែលចូលមកបំរើការស្របាលគ្នា។ ដោយសារតែអត្តចរិកប្រែធាតុ អាកតញ្ញូរបស់គាត់បានប្រទូស្តរាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយបានបំភ្លេចចោល នូវការជួយសង្គ្រោះជីវិតពីរបបប៉ុលពត នឹងបានផ្ដល់ឋានៈខ្ពង់ខ្ពស់ក្នុងបក្សនិងរដ្ឋឱ្យគាត់ មានកិត្តិយសមិនអាចកាត់ថ្ល បាន។

លោកគង់ គាំបានលាចេញពីបក្សប្រជាជនកម្ពុជាដែលបានលើកតំកើងខ្លួនអោយមានកិត្តិយសខ្ពង់ខ្ពស់ ដោយខ្លួន ឯង ទៅចូលរួមជាមួយគណបក្សប្រឆាំងនៅឆ្នាំ១៩៩៣ ហើយធ្វើសកម្មភាពប្រឆាំងយ៉ាងក្ដៅគគុកជាមួយគណបក្សប្រជា ជនកម្ពុជា។

សូមសម្តេចអគ្គមហាសេនាបតីតេជោមត្តាជ្រាបជាព័ត៌មានដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំបាទ។ ខ្ញុំបាទសូមអធ្យាស្រ័យ ដោយព័ត៌មាននេះមិនគ្រប់ជ្រុងជ្រោយ អំពីកាលបរិច្ឆេទជាដើម ដោយសារពេលវេលាខ្លីពេក។ សូមសម្ដេចតេជោមត្តាទទួលនូវសេចក្ដីគោរពដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំបាទ៕

អត្ថបទដែលជាប់ទាក់ទង