សេដ្ឋកិច្ចកម្ពុជា កំណើនត្រូវបានរំពឹងដោយសុទិដ្ឋិនិយមថា នឹងបន្តសម្រេចបានក្នុងរង្វង់ ៦% នៅឆ្នាំ២០២៣
ភ្នំពេញ៖ បើតាមធនាគារជាតិនៃកម្ពុជានៅថ្ងៃពុធនេះ បានចេញរបាយការណ៍ថា សេដ្ឋកិច្ចកម្ពុជា កំណើនត្រូវបានរំពឹងដោយសុទិដ្ឋិនិយមថា នឹងបន្តសម្រេចបានក្នុងរង្វង់ ៦% នៅឆ្នាំ២០២៣ បើទោះជាមានបញ្ហាប្រឈមខាងក្រៅខ្ពស់ក៏ដោយ។
នាឆ្នាំ២០២២ សេដ្ឋកិច្ចពិភពលោកបានបន្តងើបឡើងដោយសារភាពធូរស្រាលនៃការរាលដាល នៃជំងឺកូវីដ-១៩ ប៉ុន្តែបញ្ហាប្រឈមមួយចំនួននៅតែបន្តមាន ដូចជា ការរអាក់រអួលនៃខ្សែច្រវាក់ផ្គត់ផ្គង់ ដោយសារវិធានការបិទខ្ទប់នៅប្រទេសចិន និងការផ្ទុះឡើងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលធ្វើឱ្យទំនិញ ឡើងថ្លៃ ជាពិសេសប្រេងឥន្ធនៈនិងវត្ថុធាតុដើម។ កត្តាទាំងនេះបានធ្វើឱ្យអត្រាអតិផរណាសកលបាន ហក់ឡើងខ្ពស់ដល់ ៨,៨% (ធៀបនឹង ៣,៤% ឆ្នាំ២០២១) ទាំងក្នុងប្រទេសអភិវឌ្ឍន៍និងកំពុងលូតលាស់ (មានកម្រិត ៧,២% និង ៩,៩% រៀងគ្នា)។ ដើម្បីទប់ស្កាត់ការកើនឡើងនេះ ធនាគារកណ្តាលភាគច្រើន បានដំឡើងអត្រាការប្រាក់គោលក្នុងគោលបំណងកាត់បន្ថយតម្រូវការសម្រាប់ការវិនិយោគនិង ការប្រើប្រាស់។ ជាក់ស្តែង ធនាគារកណ្ដាលអាមេរិកបានដំឡើងអត្រាការប្រាក់គោលលឿនជាង ការរំពឹងទុក ដែលបានទាក់ទាញមូលធនឱ្យហូរចូលទៅក្នុងសហរដ្ឋអាមេរិក និងបណ្ដាលឱ្យប្រាក់ ដុល្លារអាមេរិកឡើងថ្លៃគួរឱ្យកត់សម្គាល់។ ការហូរចេញនេះ បានដាក់សម្ពាធទៅលើតម្លៃរូបិយប័ណ្ណ ទុនបម្រុងអន្តរជាតិធនាគារកណ្ដាល និងលទ្ធភាពសងបំណុល ជាពិសេសសម្រាប់ប្រទេសកំពុង លូតលាស់និងកំពុងអភិវឌ្ឍន៍។ បញ្ហាទាំងនេះបាននាំឱ្យកំណើនសេដ្ឋកិច្ចពិភពលោកត្រូវបានប៉ាន់ស្មាន ថាថយចុះត្រឹម ៣,២% ធៀបនឹងការរំពឹងទុក ៤,៤% កាលពីដើមឆ្នាំ២០២២។
នៅកម្ពុជា ប្រសិទ្ធភាពនៃការគ្រប់គ្រងវិបត្តិជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល បានធ្វើឱ្យ សកម្មភាពសេដ្ឋកិច្ចក្នុងស្រុកវិលទៅរកប្រក្រតីភាពនាឆ្នាំ២០២២នេះ។ ការដាក់ចេញវិធានការសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាបន្តបន្ទាប់ ជាពិសេស ក្របខ័ណ្ឌយុទ្ធសាស្ត្រនិងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ច កម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣ និង ការបន្ធូរបន្ថយបទប្បញ្ញត្តិក្នុងវិស័យធនាគារ បានជួយគាំទ្រនិងពន្លឿនការងើបឡើងនៃសេដ្ឋកិច្ចកម្ពុជា។ ស្ថានភាពអំណោយផលក្នុងស្រុកនិងកំណើនតម្រូវការខាងក្រៅ បានជួយគាំទ្រឱ្យសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២២ បន្តងើបឡើងក្នុងអត្រា ៥,១%។ ការកើនឡើងនេះអាស្រ័យលើកំណើនក្នុងវិស័យ កម្មន្តសាលដែលត្រូវបានប៉ាន់ស្មានថាសម្រេចបានក្នុងអត្រា ៩,៤% សណ្ឋាគារនិងភោជនីយដ្ឋាន កើន ១៥,២% ការដឹកជញ្ជូនអាចកើន ៦,១% និងអាជីវកម្មលក់ដុំនិងរាយ ៤,៥%។ ទន្ទឹមនេះ ការនាំចេញ បានកើនឡើងល្អប្រសើរក្នុងអត្រា ១៩,៨% លឿនជាងកំណើនការនាំចូល ៨% ហើយចំណូលពីវិស័យទេសចរណ៍បានកើន ៦៦ដង ស្របពេលដែលប្រាក់បង្វែររបស់ពលករពីក្រៅប្រទេសបានកើនឡើង ៤%។ ម៉្យាងទៀត លំហូរវិនិយោគផ្ទាល់បរទេសទទួលបានកំណើនវិជ្ជមានមកវិញជាមួយនឹងអត្រា ៤% ដែលជាចម្បងទៅកាន់វិស័យកាត់ដេរ និងការកែច្នៃម្ហូបអាហារ បើទោះជាលំហូរទៅកាន់វិស័យ មួយចំនួនទៀតបានថយចុះក៏ដោយ។
ការកើនឡើងនៃវិនិយោគផ្ទាល់បរទេស និងការនាំចេញបានជួយបន្ថយសម្ពាធលើការថយចុះ ទុនបម្រុងអន្តរជាតិរបស់កម្ពុជា។ ទោះមានការថយចុះបន្តិចក៏ដោយ ទុនបម្រុងអន្តរជាតិមានកម្រិត ៧ខែ នៃការនាំចូលទំនិញនិងសេវាសម្រាប់គ្រាបន្ទាប់ ខ្ពស់ជាងកម្រិតដែលប្រទេសកំពុងអភិវឌ្ឍន៍ គួរមាន (៣ខែ)។ កម្រិតគ្រប់គ្រាន់នៃទុនបម្រុងអន្តរជាតិបានគាំទ្រដល់ការអនុវត្តនយោបាយរូបិយវត្ថុ និងអត្រាប្តូរប្រាក់ ដើម្បីរក្សាស្ថិរភាពអត្រាប្ដូរប្រាក់និងផ្គត់ផ្គង់សាច់ប្រាក់ក្នុងកម្រិតសមស្រប សំដៅ រក្សាស្ថិរភាពថ្លៃនិងឆ្លើយតបនឹងតម្រូវការសេដ្ឋកិច្ច។ អត្រាប្តូរប្រាក់រៀល ធៀបនឹងដុល្លារអាមេរិកត្រូវ បានរក្សាឱ្យមានស្ថិរភាពក្នុងរង្វង់ ៤.១០២ ដែលថយថ្លៃត្រឹម ០១% ប៉ុណ្ណោះធៀបនឹងឆ្នាំមុន។ អត អតិផរណាមធ្យមប្រចាំឆ្នាំ២០២២ បានកើនឡើងដល់ ៥៣% ខ្ពស់ជាងឆ្នាំ២០២១ (២,៩%) ដោយសារ ការកើនឡើងនៃថ្លៃប្រេងឥន្ធនៈនិងម្ហូបអាហារ។ គួររំលេចថា អត្រាអតិផរណាបានកើនឡើងខ្ពស់ដល់ ៧,៨% នៅចុងឆមាសទី១ ប៉ុន្តែបានថយចុះជាបន្តបន្ទាប់នៅឆមាសទី២ ស្របពេលដែលថ្លៃប្រេងឥន្ធនៈ និងម្ហូបអាហារបានថយចុះមកវិញ។
ប្រព័ន្ធធនាគារបានដើរតួនាទីយ៉ាងសកម្ម ដើម្បីបន្តគាំទ្រការងើបឡើងវិញនៃសេដ្ឋកិច្ច តាមរយៈ ការបន្តផ្តល់សេវាហិរញ្ញវត្ថុសមស្រប ដើម្បីឆ្លើយតបនឹងតម្រូវការសេដ្ឋកិច្ច។ ឥណទានទៅកាន់វិស័យ ឯកជនបានកើនឡើង ២១% ដែលត្រូវបានបែងចែកទៅគាំទ្រដល់ការងើបឡើងក្នុងវិស័យសំខាន់ៗ នៃសេដ្ឋកិច្ចជាតិ ខណៈដែលកំណើនប្រាក់បញ្ញើអតិថិជនបានកើនឡើង ១១,៣%។ បទប្បញ្ញត្តិប្រុងប្រយ័ត្ន ដែលត្រូវបានបន្ធូរបន្ថយនៅក្នុងពេលមានវិបត្តិដើម្បីសម្រាលបន្ទុកអ្នកខ្ចីប្រាក់និងរក្សានិរន្តរភាពឥណទាន ទៅកាន់សេដ្ឋកិច្ច ត្រូវបានពង្រឹងជាលំដាប់មកវិញ ស្របតាមការងើបឡើងនៃសេដ្ឋកិច្ច ដែលជាផ្នែកមួយ នៃគោលនយោបាយចាកចេញពីវិបត្តិ ដើម្បីរក្សាស្ថិរភាពហិរញ្ញវត្ថុនិងបង្កើនទ្រនាប់គោលនយោបាយ សម្រាប់អនុវត្តក្នុងស្ថានភាពចំបាច់។ ការរៀបចំឥណទានឡើងវិញ ត្រូវបានបញ្ឈប់នៅចុងឆមាសទី១ ហើយចំនួនទឹកប្រាក់នៃការរៀបចំឥណទានឡើងវិញបានថយចុះយ៉ាងឆាប់រហ័សពី ១០,៥% មក ៦% នសំពៀតឥណទានសរុប។ ជាមួយគ្នានេះប្រព័ន្ធទូទាត់ត្រូវបានបន្តធ្វើទំនើបកម្ម ដើម្បីបង្កើន ប្រសិទ្ធភាពការទូទាត់និងផ្ទេរប្រាក់ទាំងក្នុងស្រុកនិងអន្តរជាតិ ដោយបច្ចុប្បន្នគណនីអីវាឡេតបាន កើនឡើងដល់ចំនួន ១៧,៩ លានគណនី។ ការតភ្ជាប់ក្នុងតំបន់ត្រូវបានពង្រីកជាលំដាប់ជាមួយប្រទេស ក្នុងតំបន់ ដែលសម្រួលដល់អន្តរប្រតិបត្តិការរវាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ជំរុញពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍។
នាឆ្នាំ២០២៣ ការបើកសេដ្ឋកិច្ចឡើងវិញនៃប្រទេសនានាបន្តគាំទ្រការងើបឡើងនៃពាណិជ្ជកម្មធ ទេសចរណ៍ និងការវិនិយោគ ប៉ុន្តែសេដ្ឋកិច្ចពិភពលោកនៅបន្តប្រឈមនឹងភាពមិនច្បាស់លាស់ច្រើន។
មូលនិធិរូបិយវត្ថុអន្តរជាតិបានរំពឹងថាសេដ្ឋកិច្ចពិភពលោកនឹងអាចមានកំណើនត្រឹម ២,៧% ទាបជាង ឆ្នាំ២០២២ (៣,២%)។ ការអូសបន្លាយនៃវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន គឺជាហានិភ័យចម្បងមួយដែល អាចបន្តប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់និងដាក់សម្ពាធលើអតិផរណា។ ក្នុងស្ថានភាពដែលអត អតិផរណានៅមានកម្រិតខ្ពស់នៅឡើយ ធនាគារកណ្ដាលសហរដ្ឋអាមេរិកគ្រោងបន្តដំឡើងអត ការប្រាក់គោលបន្ថែមទៀត ដែលអាចបន្តរឹតបន្តឹងទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ព្រមទាំងបណ្តាលឱ្យ ប្រាក់ដុល្លារអាមេរិកបន្តឡើងថ្លៃ។ ជាមួយគ្នានេះ ពិភពលោកក៏ត្រូវបន្តដោះស្រាយបញ្ហាដែលនៅ ដក់សល់ពីវិបត្តិជំងឺកូវីដ-១៩ ដូចជា ការកើនឡើងបំណុលសាធារណៈនិងឯកជន ភាពមិនច្បាស់លាស់ លើការអនុវត្តវិធានការតឹងរ៉ឹងដើម្បីគ្រប់គ្រងការរាលដាលមេរោគបំប្លែងកូវីដ-១៩ និងការប្រែប្រួល អាកាសធាតុ ជាដើម ដែលជាបញ្ហាប្រឈមដ៏សក្តានុពល ចំពោះការងើបឡើងនៃសេដ្ឋកិច្ចផងដែរ។
ចំពោះសេដ្ឋកិច្ចកម្ពុជា កំណើនត្រូវបានរំពឹងដោយសុទិដ្ឋិនិយមថានឹងបន្តសម្រេចបានក្នុងរង្វង់ ៦% នៅឆ្នាំ២០២៣ បើទោះជាមានបញ្ហាប្រឈមខាងក្រៅខ្ពស់ក៏ដោយ។ កំណើននេះសម្រេចបាន ដោយសារការរំពឹងទុកពីកំណើនក្នុងវិស័យកាត់ដេរ ៦,៥% ហើយផលិតផលកម្មន្តសាលមិនមែន កាត់ដេរកើន ១៤,៣%។ វិស័យទេសចរណ៍ត្រូវបានរំពឹងថានឹងមានកំណើន ១៨,៥% ដោយសារ កំណើនភ្ញៀវទេសចរក្នុងស្រុកនិងការងើបឡើងលឿននៃភ្ញៀវទេសចរអន្តរជាតិ ជាមួយនឹងការបង្កើន ការតភ្ជាប់ជើងហោះហើរមកកម្ពុជាជាលំដាប់និងការកើនឡើងទេសចរចិន ក្រោយការបន្ធូរបន្ថយ ការរឹតបន្តឹងលើការធ្វើដំណើរ ដើម្បីការពារការរាលដាលជំងឺកូវីដ-១៩ របស់រដ្ឋាភិបាលចិន។ វិស័យ កសិកម្មត្រូវបានព្យាករថានឹងមានកំណើនល្អជាងឆ្នាំ២០២២ ក្នុងអត្រា ១,១% ដែលរួមចំណែកគាំទ ដោយការចូលជាធរមាននៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ព្រមទាំងការដករបាំងពន្ធនាំចូលអង្កររបស់កម្ពុជាទៅកាន់ទីផ្សារ អឺរ៉ុប។ យ៉ាងណាមិញ វិស័យសំណង់និងអចលនទ្រព្យត្រូវបានរំពឹងថានឹងបន្តងើបឡើងជាសន្សឹមៗ ក្នុងអត្រា ១,៧% និង ១,២% រៀងគ្នា ដែលគាំទ្រដោយកំណើនតម្រូវការក្នុងស្រុកផ្ដោតលើទីផ្សារ អចលនទ្រព្យលំនៅឋានដែលមានតម្លៃសមរម្យ ខណៈដែលសំណង់ប្រភេទប្រណីតដែលបម្រើដល់ តម្រូវការអនិវេសជនត្រូវការពេលវេលា ដើម្បីអាចវិលត្រឡប់ទៅរកស្ថានភាពមុនពេលមានវិបត្តិ។
អតិផរណានៅឆ្នាំ២០២៣ អាចប្រឈមនឹងភាពមិនប្រាកដប្រជា ដោយសារការអូសបន្លាយ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក។ ក្នុងស្ថានភាពដែលសេដ្ឋកិច្ច ពិភពលោកអាចមានកំណើនទាបជាមួយនឹងការថយល្បឿនកំណើនថ្លៃម្ហូបអាហារ អតិផរណាត្រូវបាន ព្យាករថាថយចុះមកត្រឹម ២,៥%។ គួរបញ្ជាក់ថា ក្នុងក្របខ័ណ្ឌដុល្លារូបនីយកម្មខ្ពស់ ការរក្សាស្ថិរភាព ប្រាក់រៀលជាកត្តាសំខាន់ ដើម្បីសម្រេចគោលដៅរក្សាស្ថិរភាពអតិផរណា។ ជាពិសេស ស្ថិរភាព ប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិកបានជួយការពារអំណាចទិញ ចំណូលរបស់ប្រជាជនដែលទាំង មានចំណូលជាប្រាក់រៀល និងរួមចំណែកបន្ទាបតម្លៃទំនិញនាំចូល។ ក៏ប៉ុន្តែ ការឡើងថ្លៃនៃប្រាក់ដុល្លារ អាមេរិកក៏ធ្វើឱ្យថ្លៃទំនិញនាំចេញពីកម្ពុជាមានកម្រិតខ្ពស់ជាងមុន បើគិតជារូបិយប័ណ្ណនៅក្នុងប្រទេស ជាទីផ្សារនាំទំនិញចូលពីកម្ពុជា ដែលនេះអាចជាការប្រឈមមួយទៀតសម្រាប់កម្ពុជា។
ម៉្យាងទៀត ការរឹតត្បិតស្ថានភាពទីផ្សារហិរញ្ញវត្ថុអន្តរជាតិនឹងបន្ថយលទ្ធភាពទទួលបានការខ្ចី ពីក្រៅប្រទេសរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក៏ដូចជា វិស័យឯកជន។ បញ្ហានេះ ក៏នឹងអាចនាំឱ្យ អត្រាការប្រាក់នៅកម្ពុជាកើនឡើងផងដែរ ប្រសិនបើការរឹតត្បិតមានរយៈពេលយូរនាពេលខាងមុខ ស្របពេលដែលភាពរឹតត្បិតនិងភាពមិនប្រាកដប្រជានៃទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ក៏អាចនាំឱ្យទុនបម្រុង អន្តរជាតិបន្តប្រឈមនឹងសម្ពាធជាច្រើន។ ទោះយ៉ាងណា ការងើបឡើងនៃសេដ្ឋកិច្ចក្នុងស្រុកត្រូវបាន រំពឹងថាអាចគាំទ្រទុនបម្រុងអន្តរជាតិឱ្យកើនឡើង និងស្ថិតក្នុងកម្រិតគ្រប់គ្រាន់ប្រមាណ ៧ខែ នៃ ការនាំចូលទំនិញនិងសេវាសម្រាប់គ្រាបន្ទាប់ ដោយសារកំណើនលំហូរចូលនៃវិនិយោគផ្ទាល់បរទេស ការនាំចេញ ទេសចរណ៍ និងការបង្វែរចូលនានា៕
