ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយធ្វើសកម្មភាពឆក់កាបូប នៅតាមផ្លូវ៣៧១

142

 

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមជនសង្ស័យ ២នាក់ បាននិយាយថា ខ្លួនខ្វះខាតលុយបង់ថ្លៃពេទ្យជាង១០០០ដុល្លារ ដែលប្រពន្ឋត្រូវវះយកកូនកើតមុនខែ ក៏ដាច់ចិត្តចេញធ្វើសកម្មភាព ឆក់កាបូបពីនារីវ័យក្មេងម្នាក់កំពុងជិះម៉ូតូដាក់កាបូបលុយព្យួយ នៅលើម៉ូតូបានសំរេចតែចៃដន្យជិះម៉ូតូបត់លឿន ដួល ហើយត្រូវប្រជាពលរដ្ឋចាប់ស្វាគមន៍ម្នាក់១ជើង១ដៃ ទើបប្រគល់អោយកងរាជអាវុធហត្ថខណ្ឌមានជ័យ នាល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ស្ថិតតាមបណ្តោយផ្លូវ៣៧១ ភូមិត្នោតជ្រុំ៥ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ ។

បើតាមមន្ត្រីប៉េអឹមខណ្ឌមានជ័យ បានអោយដឹងថា ជនសង្ស័យ២នាក់ រួមម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HZ-9965នេះ គឺប្រជាពលរដ្ឋ ចាប់ប្រគល់អោយសមត្ថកិច្ច ។ មន្ត្រីប៉េអឹមបន្តថា ជនសង្ស័យម្នាក់ ឈ្មោះ រត័្ន តារា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរគ្មាន ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានឆ្លើយសារភាពថា ខ្លួនទាំង២នាក់ បានធ្វើសកម្មភាពជិះម៉ូតូ១គ្រឿង ទៅឆក់បូបពីនារីម្នាក់ ជិះម៉ូតូ តែមិនចាំម៉ាក ពិតប្រាកដមែន ដោយមូលហេតុ ខ្វះលុយកាក់បង់ថ្លៃពេទ្យ ដែលប្រពន្ឋកំពុងតែធ្វើការវះកាត់នៅគ្លីនិកឯកជន នៅម្ដុំរោងកុនគីរីរម្យ ក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ ហើយមិនដឹងថា ជនសង្ស័យឆ្លើយដោះស្រាយ ឬពិតប្រាដ ដើម្បីអោយគេអាណិតនោះទេ ។ ប៉ុន្តែចំពោះមហាជន គឺមិនជឿពាក្យសំដីជនសង្ស័យទេ ហើយទោះបីយ៉ាងណា ជនសង្ស័យត្រូវទទួលតាមច្បាប់ ។

សូមបញ្ជាក់ថា ជនសង្ស័យឆក់កាបូបនេះ កើតហេតុនៅតាមផ្លូវ៣៧១ ស្ថិតនៅភូមិខ្វាវ សង្កាត់ដង្កោ ខណ្ឌដង្កោ តែដេញចាប់ជនសង្ស័យបាន នៅសង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ ហើយត្រូវបានកងកម្លាំងមូលដ្ឋានកងរាជអាវុធខណ្ឌមានជ័យ ទទួលយក ព្រោះថា ប្រជាពលរដ្ឋបានតេទូរស័ព្ទទៅ១២៩១ អន្តរាគមន៍២៤ម៉ោង ហើយក៏កងរាជអាវុធខណ្ឌមានជ័យ យកជនសង្ស័យរួមវត្ថុតាងម៉ូតូជនសង្ស័យទៅសាកសួរនាំ ។ ក្នុងនោះនារីគ្រោះគ្រាន់តែយកកាបូបបានវិញមិនប្ដឹងទេបានជិះម៉ូតូចេញពីកន្លែងកើតហេតុបាត់បន្សល់តែជនសង្ស័យ ។

អត្ថបទដែលជាប់ទាក់ទង