ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកង៉ោ សុវណ្ណ ស្នើសុំឲ្យ អាជ្ញាធរ ភូមិ.ឃុំ ស្រុក .ខេត្ដ បន្ដចុះពិនិត្យ និងយក ចិត្ដទុក្ខដាក់ ពីជីវភាពប្រជាពលរដ្ឋ ពេលមានគ្រោះមហន្ដរាយ កើតឡើង

192

 

កំពត៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបន្តចុះផ្សព្វផ្សាយអនុក្រិត្យនិងបូកសរុបរបាយការណ៏ប្រចាំឆ្នាំជាមួយថ្នាក់ក្រោមជាតិ នៅខេត្តកំពត កិច្ចប្រជុំបូកសរុបរបាយការណ៏ពីលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ ២០២២ និងអនុវត្តន៏ទិសដៅបន្តសម្រាប់ឆ្នាំ២០២៣ដែលប្រព្រឹត្ត៍ទៅខេត្តកំពត ក្រោមអធិបតីភាព លោក ង៉ោ សុវណ្ណ អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយតំណាង លោក កិត្តិសង្កហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រ ធានទី១(គ.ជ.គ.ម)និងផ្សព្វផ្សាយអនុក្រត្យ ពីតួនាទីភារកិច្ចដល់ថ្នាក់ក្រោមជាតិ។

លោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរង បានធ្វើរបាយការណ៏ពីស្ថានភាព គ្រោះមហន្ដរាយ ប្រចាំឆ្នាំ ២០២២ បានធ្វើឲ្យប៉ះ ពាល់ដល់ភោគផល ដំណាំ កសិកម្ម និងខូច ខាតទៅលើ ឃុំ ,ស្រុក មួយចំនួនដែលរងផលប៉ះពាល់ដោយគ្រោះមហន្ត រាយ មានគ្រោះ ទឹកជំនន់ត្រូវបានជន
លិចលំនៅដ្ឋាន ផលដំណាំនិងសត្វពាហនៈបងប្អូនប្រជាពលរដ្ឋ។ ក្នុងនោះមានស្រូវសន្ទូង ជាច្រើនហិកតា ដំណាំរួមផ្សំនិង ប៉ះពាល់ផ្លូវលំជនបទ ជាច្រើនខ្សែផងដែរ។ដោយឡែកខ្យល់កន្ត្រាក់៖ ៧៧ លើក ក្នុងនោះ -ស្រុកអង្គរជ័យ៖ ១៣លើក គ្រួសារប៉ះពាល់ ៣៨៨គ្រួសារ ប៉ះពាល់មនុស្ស ១៤៦៦នាក់ ។-ស្រុកបន្ទាយមាស៖ ១៩លើក គ្រួសារប៉ះពាល់ ២៥៤គ្រួសារ ប៉ះពាល់មនុស្សនិងសត្វជាដើម។ល។
លោក សុទ្ធ គឹម កុលមន្នី ទីប្រឹក្សា បានអានច្បាប់និងផ្សព្វផ្សាយកតិយុត្ត រចនាសម្ព័ន តាមអនុក្រិត្យរួចមក
លោក ង៉ោ សុវណ្ណ ក្នុងនាមទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងគោតសរសើរនិតវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងត្រៀមរៀបចំឆ្លើយតប ការងារ គ្រប់គ្រង់គ្រោះមន្តរាយ។ការងារគ្រោះមន្តរាយកន្លងមក គឺមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងទៅដល់ប្រជាពលរដ្ឋ។ លោកស្នើសុំឲ្យ អាជ្ញាធរ ភូមិ.ឃុំ ស្រុក .ខេត្ដ បន្ដចុះពិនិត្យ និងយក ចិត្ដទុក្ខដាក់ ពីជីវភាពប្រជាពលរដ្ឋ ពេលមានគ្រោះមហន្ដរាយ កើតឡើង ។

លោក បន្តថា បានលើកឡើងពីបទពិសោធន៍ល្អៗនៃការត្រៀមរៀបចំទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិកន្លងមក ប៉ុន្តែនៅតែមានចំណុចខ្វះខាតមួយចំនួន ដូចនេះហើយ ឯកឧត្តម អនុប្រធាន បានដាក់ចេញនូវគោលការណ៍ណែនាំសំខាន់ៗចំនួន ៦ចំណុច ដើម្បីបំពេញបន្ថែមនូវចំណុចខ្វះខាត។
លោក មានប្រសាសន៏ទៀតថាជាការឆ្លើយតបទៅថ្នាក់ក្រោមជាតិនិងធ្វើការផ្សព្វផ្សាយអំពីយន្តការនៃការគ្រប់គ្រងគ្រោះអន្តរាយ និងអំពីតួនាទីភារកិច្ច របស់មន្ត្រីគ្រោះ មហន្តរាយថ្នាក់ក្រុង ស្រុក និងឃុំ មាន៥ចំនុចបន្ថែមទៀតរបស់គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
១.បង្កើនចំណេះដឹងអំពីរចនាសម្ព័ន្ធគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត និងក្រុង ស្រុក ឃុំ សង្កាត់ ។

២.អំពីភាពទាក់ទងគ្នានៃមុខងារភារកិច្ចរបស់ស្ថាប័នគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្តនិងក្រុង ស្រុក ឃុំ សង្កាត់ នៅក្នុងច្បាប់ គ្រប់ គ្រងគ្រោះមហន្តរាយ ។ 3. បង្កើនចំណេះដឹងអំពីទស្សនៈទាននៃគ្រោះមហន្តរាយ, ការគ្រប់គ្រងគ្រោះមហន្តរាយ និងការប្រែប្រួល អាកាសធាតុ ។ 4. ស្គាល់ឧបករណ៍វាយតំលៃហានិភ័យ និង ផែនការកាត់បន្ថយហានិភ័យ ។ 5. យល់អំពីទម្រង់នៃផែនការត្រៀមបម្រុងឆ្លើយតបគ្រោះអាសន្នថ្នាក់ខេត្ត និងក្រុង ស្រុក ។
លោកបានបន្តថា ក្រោះមហន្តរាយថ្នាក់ក្រោមជាតិជាសេនាធិការត្រូវមានរបាយការណ៏ក៏ដូចសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្នាក់ជាតិនិងកងកម្លាំងប្រដាប់អាវុធទាំងបីរួមទាំង អោយមានការចូលរួមពីអង្គការជាតិ អន្តរជាតិ ក្នុងការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងលេខាធិការដ្ឋាន ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង