ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌ7មករា បើកកិច្ចជុំពង្រឹងការងារ ក្នុងមូលដ្ឋាន

232

 

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី22ខែកុម្ភះឆ្នាំ2023នេះនៅសាលាខណ្ឌ7មករានៃរាជធានីភ្នំពេញលោកថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា ដោយបានដឹកនាំបើកកិច្ចប្រជុំដោយស្ដីពី:ការពង្រឹងលើការងាររៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈក្នុងមូលដ្ឋានខណ្ឌ៧មករា នៃរាជធានីភ្នំពេញអោយបានល្អប្រសើរ។

កិច្ចប្រជុំដោយផ្ដោតសំខាន់លើការងារចុះការពិនិត្យ និង កែលម្អប្រព័ន្ធបំភ្លឺផ្លូវសាធារណៈនៅក្នុងភូមិសាស្ដ្រខណ្ឌ៧មករា នៃរាជធានីភ្នំពេញ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម -អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ នេះ និង ការត្រួតពិនិត្យការប្រមូលភាស៊ី និង សោភ័ណ្ឌភាពក្នុង-ក្រៅបរិវេណផ្សារទាំងអស់ដែលមានទីតាំងនៅក្នុងមូលដ្ឋានខណ្ឌ៧មករា ។

ចំពោះកិច្ចប្រជុំនៅសាលាខណ្ឌ7មករាព្រឹកនេះដោយមានការចូលរួមស្ដាប់និងទទួលផែនការយកទៅអនុវត្តន៍តាមតួនាទីភារៈកិច្ចរៀងៗខ្លួនពិសេសលោកអភិបាលរងខណ្ឌទទួលបន្ទុក . លោកអធិការងនគរបាលខណ្ឌ . លោកមេបញ្ជាការរង លោកនាយក-នាយករងរដ្ឋបាល .ប្រធានផ្សារនិមួយៗនិងលោក-លោកស្រីចៅសង្កាត់ទាំង8ផងដែរ។

លោកអភិបាលខណ្ឌ7មករាបានលើកឡើងដោយសង្កត់ធ្ងន់ថាក្រោយកិច្ចប្រជុំចប់ដោយសង្ឃឹមយ៉ាងជឿជាក់ថាអស់លោក.លោកស្រីដែលមានវត្តមានក្នុងកិច្ចប្រជុំនៅពេលនេះនិងអនុវត្តន៍តាមស្មារតីខ្លឹមសារនៃកិច្ចប្រជុំដោយយកទៅអនុវត្តន៍អោយមានប្រសិទ្ធិភាពខ្ពស់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង