ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាវាទេសចរណ៍បរទេស ផ្ទុកមនុស្សចម្រុះជាតិសាសន៍ជិត ១.០០០នាក់ ចូលចតធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ

92

ព្រះសីហនុ៖ នាយប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ប្រាប់ភ្នាក់សារព័ត៌មានថា នាវាទេសចរណ៍បរទេសមួយគ្រឿង ឈ្មោះ Nautica សញ្ជាតិ MARSHALL ISLAND ផ្ទុកមនុស្សចម្រុះជាតិសាសន៍ជិត ១.០០០នាក់ ចេញដំណើរមកពីប្រទេសថៃ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ (ផែចាស់) ដោយសុវត្ថិភាព ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៣ ក្នុងគោលបំណងមកទស្សនាកិច្ចប្រទេសកម្ពុជា រយ:ពេល១ថ្ងៃ ។

លោក បន្តថា នាវានេះ មានប្រវែងបណ្តោយជាង ១៨០ម៉ែត្រ ប្រវែងទទឹងជាង ៣០ម៉ែ្រត ជំរៅជាង ៦ម៉ែត្រ ផ្ទុកមនុស្សចម្រុះជាតិសាសន៍សរុបចំនួន ៩៤២នាក់ ដែលមាននាវិកសរុបចំនួន ៤០៧នាក់ ស្រី ៦៩នាក់ (៣៦សញ្ជាតិ) និងមានភ្ញៀវទេសចរសរុបចំនួន ៥៣៥នាក់ ស្រី ២៨៨នាក់ (២៤សញ្ជាតិ) សញ្ជាតិដែលមានភ្ញៀវច្រេីនជាងគេ គឺសហរដ្ឋអាមេរិក។ នាវានេះ នឹងចាកចេញទៅវិញនៅល្ងាចថ្ងៃ ខែ ឆ្នាំដដែល បន្តដំណើរឆ្ពោះទៅប្រទេសវៀតណាម។

អត្ថបទដែលជាប់ទាក់ទង