ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គភាពប្រឆាំងអំពើពុករលួយ បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹង ដែលមានក្នុងខែកុម្ភៈ ចំនួន ៥៦ ពាក្យប្ដឹង

86

 

ភ្នំពេញ ៖ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.)បើកកិច្ចប្រជុំលើកទី២០ អាណត្តិទី៣ នៃ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតក្រោមអធិបតីភាពរបស់ ឯកឧត្តម តុប សំ លោកជំទាវកិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្តី ម៉ែន សំអន ប្រធាន-អនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) នៅអង្គភាពប្រឆាំង អំពើពុករលួយ (អ.ប.ព.) ។

បើយោងតាមរបាយការណ៍របស់ អ.ប.ព., ការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល ៖ មន្ត្រីដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុលចំនួន ៦៣៣ នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះតាមរបប ០២ឆ្នាំ ចំនួន ៣១១ នាក់។ មន្ត្រីទើបទទួលបានការតែងតាំងថ្មី ដែលមានជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និង បំណុល ចំនួន ២៧៨ នាក់។ មន្ត្រី ៤៤ នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុលជាលើកចុងក្រោយ ដោយមូលហេតុលាឈប់ពីការងារ -ចូលនិវត្តន៍ និងចប់អាណត្តិ។

ចំណែកឯការងារពាក្យប្ដឹង, អ.ប.ព. បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែកុម្ភៈនេះ ចំនួន ៥៦ ពាក្យប្ដឹង។

ការងារអប់រំក្នុងការប្រឆាំងអំពើពុករលួយ , អ.ប.ព. បានផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយដើម្បីបញ្ចប់ពាក្យប្ដឹងជូន៖មន្ត្រីអប់រំ នៅវិទ្យាល័យហ៊ុន សែន ចាក់អង្រែ ចំនួន ៤៩ នាក់ (2)-មន្ត្រីអប់រំ នៅវិទ្យាល័យ ទួលប្រាសាទ ចំនួន ៥៥ នាក់។ បានឧទ្ទេសនាមមេរៀនចំនួន ៣ ពាក់ព័ន្ធឹងច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ដល់មេធាវីជាកម្មសិក្សាការីសុក្រឹត្យការវគ្គទី១៣ ចំនួន ៨៣ នាក់។

ការបង្ការ ទប់ស្កាត់អំពើពុករលួយ, អ.ប.ព. បានចូលរួមសង្កេតការណ៍ការប្រឡងជ្រើសរើសមន្ត្រីសុខាភិបាលបំរើការងារនៅមន្ទីរ ពេទ្យជាតិតេជោសន្តិភាព។ ក្រៅពីនេះ អ.ប.ព. បានចូលរួមសង្កេតការណ៍ការងារលទ្ធកម្មសាធារណៈ ចំនួន ៨៧ គម្រោង របស់ក្រសួង-ស្ថាប័ន រាជធានី-ខេត្ត នៃអង្គភាពលទ្ធកម្ម ចំនួន ២៣ អង្គភាព៕

អត្ថបទដែលជាប់ទាក់ទង