ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន អបអរសាទរ និងកោតសរសេីរដល់ ក្រុមកីឡាករកម្ពុជា ដែលទទួលជ័យជំនះក្នុងការប្រកួតកីឡាបាល់ទះមិត្តភាពអន្តរជាតិកម្ពុជា-បារាំង

138

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអបអរសាទរ និងកោតសរសេីរដល់ ក្រុមកីឡាករកម្ពុជា ដែលទទួលជ័យជំនះក្នុងការប្រកួតកីឡាបាល់ទះមិត្តភាពអន្តរជាតិកម្ពុជា-បារាំង។

តាមបណ្តាញសង្គម សម្តេចតេជោ បានលើកឡើងដូច្នេះថា៖ «តាសូមអបអរសាទរ និងកោតសរសេីរចៅៗ ដែលទទួលបានជ័យជំនះក្នុងការប្រកួតកីឡាបាល់ទះមិត្តភាពអន្តរជាតិកម្ពុជា-បារាំង (យុវជនអាយុក្រោម ១៩ឆ្នាំ​ U19) ដែលទេីបបានប្រកួតចប់នៅ​វិមានពហុកីឡដ្ឋានជាតិអូឡាំពិកមុននេះបន្តិច»។

សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរក្រុមកីឡាករកម្ពុជាឲ្យទទួលបានជោគជ័យក្នុងការប្រកួតនៅពេលក្រោយជាបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង