ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ ចុះពិនិត្យការរៀបចំធ្វើ សណ្ដាប់ធ្នាប់នៅផ្សារព្រែកព្នៅ

189

 

ភ្នំពេញ៖ នៅថ្ងៃទី២២ខែកុម្ភះឆ្នាំ២០២៣នេះលោកធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ និង ប្រធានគណះបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញដែលអមដំណើរដោយអស់លោក លោកស្រីជាអភិបាលរងខណ្ឌ និង ចៅសង្កាត់បានដឹកនាំកម្លាំងមន្ត្រីក្រោមឱវាទចុះទៅពិនិត្យមើលនៃការរៀបចំសណ្តាប់ធ្នាប់ និង ការលក់ដូររបស់បងប្អូនប្រជាពលរដ្ឋដែលជាអាជីវករនៅផ្សារព្រែកព្នៅនិងពិនិត្យមើលវឌ្ឍនភាពនៃការស្ថាបនាប្រព័ន្ធលូទឹកនិងចាក់ធ្នឹមផ្ទះជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុសហគមន៍តាមដងផ្លូវលេខ១៥១នៅចំណុចដីឡូត៍ថ្មីក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅផងដែរ។

លោកអភិបាលខណ្ឌព្រែកព្នៅធឹម សំអាន បានអោយដឹងថានៅតាមចិញ្ចើមផ្លូវនៅបណ្តោយផ្លូវស្របផ្សារព្រែកព្នៅនិងផ្លូវនានាជាច្រើនខ្សែឯទៀតនៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅដោយលកលៃធ្វើយ៉ាងណាអោយមានរបៀបរៀបរយល្អប្រសើរពោលគឺទីក្រុងស្អាតគឺផ្ដើមចេញពីយើងទាំងអស់គ្នា។
ខណៈពេលចុះបំពេញការងារសង្គមក្នុងមូលដ្ឋាននាថ្ងៃនេះមិនថាយប់ឬថ្ងៃនាឱកាសនោះលោកអភិបាលខណ្ឌព្រែកព្នៅដ៏សកម្មការងារគឺលោកធឹម សំអាន បានមានមតិដោយធ្វើការណែនាំឲ្យបងប្អូនអាជីវករតាមផ្សារដែលប្រកបមុខរបរលក់ដូរអីវ៉ាន់ឬទំនិញគ្រប់មុខពិសេសការលក់ដូរចំណីអាហារ ត្រីសាច់បន្លែបង្ការនៅតាមចិញ្ចើមផ្លូវខាងលើ ឬក្នុងផ្សារត្រូវយកចិត្តទុកដាក់ខ្ពស់ក្រោយពីលក់ដូររួចត្រូវបោសសម្អាតថែរក្សាអនាម័យ បរិស្ថានអោយបានល្អប្រសើរដោយវេខខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវល្អចៀសវាងបោះចោលសំរាមពាសវាលពាសកាលធ្វើអោយប៉ះពាល់ដល់សណ្ដាប់ធ្នាប់និងអនាម័យ បរិស្ថានហើយជាមួយគ្នានោះលោកអភិបាលខណ្ឌព្រែកព្នៅធឹម សំអានបានមានមតិក្នុងន័យគិតគូពីសុខទុក្ខបងប្អូនប្រជាជនទូទៅក្នុងមូលដ្ឋាននិងបវប្អូនអាជីវករត្រូវនាំគ្នាមើលថែទាំសុខភាពអោយបានល្អប្រសើរផងដែរ៕

អត្ថបទដែលជាប់ទាក់ទង