ប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌទួលគោក ផ្ដោតលើការក្សាសណ្តាប់ធ្នាប់សាធារណ : និងការពារសន្តិសុខក្នុងការប្រកួតកីឡាសុីហ្គេម
ភ្នំពេញ៖នៅថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ ២០២៣ លោលជា ពិសី អភិបាលខណ្ឌទួលគោក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ។
កិច្ចប្រជុំនេះមានការចូលរួម ពីលោក-លោកស្រី អភិបាលរងខណ្ឌ ,លោកអធិការនគរបាលខណ្ឌ, លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ,លោកនាយក-នាយករង ,លោក-លោកស្រី ប្រធានការិយាល័យ និងលោក-លោកស្រី ចៅសង្កាត់ និងមេប៉ុស្តិ៍ សង្កាត់ទាំង១០សង្កាត់។
ក្នុងកិច្ចប្រជុំ នោះលោកអភិបាលខណ្ឌទួលគោកបានផ្ដោតលើការងារសំខាន់ចំនួន៤រួមមាន ៖ ទី១.ការងារថែរក្សាសណ្តាប់ធ្នាប់សាធារណ : និងការការពារសន្តិសុខក្នុងការប្រកួតកីឡាសុីហ្គេម(SEA GAME) ។
ទី២ការអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព។៣.ការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋតាមច្រកចេញ-ចូលតែមួយនិងទី៤.ការគ្រប់គ្រងភាសុីផ្សារ ទឹក-ភ្លើង ៕