ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរងរាជធានីថា៖ កម្មវិធីបញ្រ្ជាបការយល់ដឹង និងការសម្អាតទីក្រុង ដើម្បីចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១១ ឆ្នាំ២០២៣

124

 

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នេះលោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញនិងជាតំណាងលោកអភិបាលរាជធានីភ្នំពេញបាន ចូលរួមជាគណៈអធិបតី ក្នុងកម្មវិធីបញ្រ្ជាបការយល់ដឹង និងការសម្អាតទីក្រុង ដើម្បីចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១១ ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្តៅ” នៅវិមានឈ្នះ ឈ្នះ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ពិធីនេះមានអ្នកចូលរួមជាថ្នាក់ដឹកនាំក្រសួងទេសចរណ៏ ថ្នាក់ដឹកនាំខណ្ឌ មន្ទីរ កងកំលាំង មន្រ្តីទីចាត់ការជំនាញ មន្រ្តីរដ្ឋបាលខណ្ឌ សង្កាត់ អាជីវករ ក្រុមយុវជនសេដ្ឋកិច្ចរាជធានី យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម សិស្សានុសិស្ស និងកម្មករ កម្មការនីនៃក្រុមហ៊ុន ៨០០ Supper ប្រមាណជិត ១.០០០ នាក់ ។
ក្នុងឱកាសនោះលោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញបានលើឡើងថា៖ ការសម្អាតទីក្រុងខាងលើនេះ គឺដើម្បីត្រៀមលក្ខណៈជាមុន ក្នុងការសម្អាតអនាម័យបរិស្ថាន សម្រាប់ ព្រឹត្តិការណ៏ប្រកួតកីឡាសុីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខាងមុខផងដែរ៕

អត្ថបទដែលជាប់ទាក់ទង