ជនសង្ស័យម្នាក់ ជានាយរងសាលា ដាក់ថ្នាំសណ្ដំរំលោភកូកសិស្សខ្លួនឯង
កំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ឈ្មោះ ង៉ែត សុខខេង អាយុ៤១ឆ្នាំ ជានាយរងសាលា ផ្នែកវិន័យនិងបរិស្ថាន ដាក់ថ្នាំសណ្ដំរំលោភកូកសិស្សខ្លួនឯង រហូតបានសម្រេច ជាច្រើនដង ថែមទាំងថតវិដេអូរ ទុកគំរាមចែកចាយតាមបណ្ដាញ សង្គមថែមទៀត ពិតជាឃោរឃៅមែន។
កម្លាំងសមត្ថកិច្ចនគបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២៣ បានធ្វើការ ឃាត់ខ្លួន នាយករងវិទ្យាល័យមួយនៅ ខេត្តកំពង់ឆ្នាំងម្នាក់ តាមពាក្យបណ្តឹងអាណាព្យាបាលរបស់ជនរងគ្រោះម្នាក់ ពាក់ព័ន្ធនឹងអំពើ រំលោភសេពសន្ថវៈ និង ផលិត ចែកចាយរូបភាពអាសអាភៀសលើកុមារ និងករណី ហិង្សាដោយចេតនា ដោយធ្វើសកម្មភាព ដាក់ថ្នាំសន្លប់ រួចចាប់រំលោភទៅលើ ជនរងគ្រោះ ត្រូវជាកូនសិស្ស បានសម្រេចជាច្រើនដង រួចថតរូប និងវីដេអូរកំពុងរួមភេទ ទុកគំរាម ប្រព្រឹត្ត នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចនគបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ង៉ែត សុខខេង អាយុ ៤១ឆ្នាំ ជា នាយករងសាលាផ្នែកវិន័យ និងបរិស្ថាន នៅវិទ្យាល័យមួយកន្លែង នៅខេត្តកំពង់ឆ្នាំង ។
បើយោងតាមពាក្យបណ្តឹងរបស់អាណាព្យាបាលរបស់កុមារីរងគ្រោះមាន អាយុ ១៥ ឆ្នាំ បានរៀបរាប់អោយដឹងថា ជនសង្ស័យ បានល្បួងលួងលោមកុមារីជាកូនរបស់គាត់ថា ទៅរៀនបើករថយន្តជាមួយ រួចបែរជាលួចដាក់ថ្នាំចូលក្នុងទឹកឱ្យកូនគាត់ផឹក លុះពេលកូនគាត់សន្លប់បាត់ បាននាំកូនគាត់ទៅរំលោភរហូតបានសម្រេច ជាច្រើនដង និងបានថតរូប និងវីដេអូរកំពុងចាប់រំលោភកុមារីរងគ្រោះនោះ ដើម្បីទុកគំរាមកុមារីរងគ្រោះសម្រាប់បំពេញ សេចក្តីសុខរបស់ខ្លួននៅលើកក្រោយៗទៀត។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានបញ្ចូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីរៀបចំបែបបទ និងកសាងសំណុំរឿង បញ្ជូនបន្តទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕
