កិច្ចប្រជុំលេីកទី ២គណៈកម្មការ អន្តរក្រសួង រៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីគារគ្រប់គ្រងទំនិញគ្រោះថ្នាក់
ភ្នំពេញ៖ ក្រោយពីមានសេចក្តីសម្រេចរបស់ រាជរដ្ឋាភិបាលលេខ:០៨ សសរ ចុះថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២៣ ស្តីពី ការបង្កើតគណ:កម្មការ អន្តរក្រសួងរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីគារគ្រប់គ្រងទំនិញគ្រោះថ្នាក់ រួចមក នៅព្រឹកថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានរៀបចំកិច្ចប្រជុំ លេីកទី ២គណៈកម្មការ អន្តរក្រសួង រៀបចំតាក់តែងសេច ក្តីព្រាងច្បាប់ស្តីពីគារគ្រប់គ្រងទំនិញគ្រោះថ្នាក់ក្រោមសហអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម កេីត រិទ្ធ រដ្ឋមន្រ្តី ក្រសួង យុត្តិធម៌ ។
តាមរបៀបវីរ:នៃពិធី ក្រោយពីសហប្រធាន គឺ ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ និង ឯកឧត្តម រដ្ឋមន្រ្តី កេីត រិទ្ធ បានអញ្ជេីញ មានប្រសាសន៍ បេីក កិច្ចប្រជុំ ដោយ លេីកឡេីងពី សារ: សំខាន់ និងការចាំបាច់ការរៀបចំ តាក់តែង សេចក្តីព្រាងច្បាប់នេះ និងលេីកឡេីងពីសាវតាការរៀបចំសេចក្តីព្រាងច្បាប់ រួចមក អង្គពិធី បានបន្តរបៀបវារ: ដោយបានប្រកាស សមាសភាពគណ: កម្មការអន្តរក្រសួង រៀបចំតាក់តែង សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់ គ្រងទំនិញគ្រោះថ្នាក់ ដែលត្រូវធ្វេីបច្ចុប្បន្នភាពថ្មី ជំនួសដោយ គណ:កម្មការចាស់ដែលមានតាំងពីឆ្នាំ២០១៦ ។
តមកអង្គប្រជុំ បានពិភាក្សាលេីរបៀបវីរ:ស្តីអំពី យន្ដ ការ នៃការរៀបចំ សេចក្តីព្រាងច្បាប់ ស្តីពី ការគ្រប់គ្រងទំនិញគ្រោះថ្នាក់ ដែលក្នុងកិច្ចពិភាក្សានោះ សហប្រធាន ក៏ដូចជា សមាជិកនៃអង្គប្រជុំ បានឯកភាពយក សេចក្តីព្រាងច្បាប់ចាស់ដែលមានតាំងពីឆ្នាំ២០១៦ ហេីយដែលបានពិភាក្សាយ៉ាងផុលផុសចំនួន១២លេីក រួចហេីយ នោះ មកពិភាក្សាកែតម្រូវ ដកចេញ ឬ បំពេញបន្ថែម តាមសភាពការណ៍វិវឌ្ឍន៍ជាក់ស្តែង ដេីម្បី ឲ្យច្បាប់នេះអាចលេចចេញ ជារូបរាងបានកាន់តែឆាប់រហ័ស ។
មានប្រសាសន៍ បូកសរុប និងបិទអង្គប្រជុំ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ និងឯកឧត្តមរដ្ឋមន្ត្រី កេីត រិទ្ធ បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំនាថ្ងៃនេះ ដែលទទួលបាន ឆន្ទៈ រួមមួយ ដោយឈរលេីមូលដ្ឋានថា ច្បាប់នេះមានទំនាក់ទំនងជាអន្តរក្រសួង មានយន្តការរួម ហេីយតួនាទីភារកិច្ចនិងសមត្ថកិច្ចទទួលខុសត្រូវបស់ក្រសួង ស្ថាប័ន នីមួយៗ នៅរក្សាដដែល ហេីយនឹងខិតខំធ្វេីឲ្យច្បាប់នេះ ធ្វេីដំណេីរ ទៅមុខឲ្យបានលឿនតាមដែលអាចធ្វេីបាន ដោយត្រូវបង្កេីតក្រុមលេខាធិការដ្ឋាន និងក្រុមការងារ បច្ចេកទេសអន្តរក្រសួង ក្នុងគោលដៅឲ្យសេចក្តីព្រាងច្បាប់នេះ មានសុគតភាព មិនមានខ្វែងនឹងច្បាប់ដ៏ទៃ-កុំ ឲ្យ ច្បាប់នេះក្លាយជាបន្ទុកខ្លាំងក្លាសម្រាប់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល លេីកិច្ចសម្រួលពាណិជ្ជកម្ម ការងារធុរ:កិច្ច ការប្រកួតប្រជែង និងការទាក់ទាញ ការវិនិយោគជាដេីម ។ ប៉ុន្តែ យេីងត្រូវមានយន្តការគ្រប់គ្រងដោយប្រសិទ្ធិភាព កុំឲ្យការនាំចូលសារធាតុគីមី ក្នុងទិសដៅបម្រេីឲ្យវិស័យឧស្សាហកម្ម សិប្បកម្ម ឬសុខាភិបាល ក្លាយជា មុខសញ្ញា នៃការបំប្លែងទៅជាគ្រឿងផ្សំសារធាតុ ញៀន បម្រើ អំពេីភេវរកម្ម ឬប៉ះពាល់ដល់សន្តិសុខជាតិ ឬបរិស្ថាន ជាដេីម ។
សូមបញ្ជាក់ថា ក្នុងសេចក្តីព្រាងច្បាប់ចាស់ដែលមាន ០៨ ជំពូក និង៩២មាត្រា ក្នុងមាត្រាទី២ បានចែងថា៖ច្បាប់នេះ មានគោលដៅ កំណត់ អំពីយន្តការ និងវិធានការសម្រាប់គ្រប់គ្រង និងត្រួតពិនិត្យទំនិញគ្រោះថ្នាក់ ដែលអាចបង្កមហន្តរាយដល់មនុស្សសត្វ រុក្ខជាតិ ទ្រព្យសម្បត្តិ បរិស្ថាន សន្តិសុខ សង្គម និង/ឬ សកម្មភាព ពាក់ព័ន្ធ ទាំងឡាយ ដែល មាន ក្នុង ព្រះរាជាណាចក្រកម្ពុជា ៕
