ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌព្រែកព្នៅ បើកកិច្ចប្រជុំសាមញ្ញលើកទី5 អាណត្តិទី3 លើកយករបៀបវារៈ4ចំណុចមកពិនិត្យនិងអនុម័ត

156

 

ភ្នំពេញ៖ នៅសាលាខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញ ព្រឹកថ្ងៃទី24 ខែកុម្ភៈ ឆ្នាំ2023 នេះរដ្ឋបាលខណ្ឌព្រែកព្នៅ «បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤៥ អាណត្តិទី៣» របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញ។
កិច្ចប្រជុំនៅថ្ងៃនេះដោយមានការចូលរួមពីសំណាក់លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ និង លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ និង មានការចូលរួមពី គណ:អភិបាលខណ្ឌ .អធិការនគរបាលខណ្ឌ. មេបញ្ជាការរងកងរាជអាវុធហត្ថ . ភូមិភាគពិសេសខណ្ឌ នាយក .នាយករង .ការិយាល័យទាំង១១ អង្គភាពលទ្ធកម្ម និង អស់លោក-លោកស្រីចៅសង្កាត់ទាំង៥ ផងដែរ។

របៀបវារ: នៃកិច្ចប្រជុំរួមមាន ៖
ទី១-ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុលើកទី៤៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។
ទី២-ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌព្រែកព្នៅ ។
ទី៣-ពិនិត្យ និងអនុម័តស្តីពីការបែងចែកប្រាក់រង្វាន់ប្រចាំខែកុម្ភៈ និងយន្តការរបស់ការិយាល័យច្រកចេញចូលតែមួយ។
ទី៤- ផ្សព្វផ្សាយរបាយការណ៍ស្តីពីស្ថានភាពថវិកាមូលនិធិសង្គហធម៌ និងមរណៈសង្រ្គោះប្រចាំខែ មករា និងខែកុម្ភៈ ឆ្នាំ២០២៣ និង ទី
៥-បញ្ហាផ្សេងៗ ៕

អត្ថបទដែលជាប់ទាក់ទង