ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិបាលខណ្ឌព្រែកព្នៅ ដឹកអំណោយតាមរថយន្ត បន្តចុះជួយអ្នកមានជីវភាពខ្វះខាត តាមខ្នងផ្ទះនិមួយៗនៅសង្កាត់សំរោង

157

 

ភ្នំពេញ៖ក្រុមគ្រួសារក្រខ្សត់ដែលមានជីវភាពខ្វះខាតជាច្រើនក្រុមគ្រួសារដែលនៅភូមិសំរោងជើងក្នុងមូលដ្ឋានសង្កាត់សំរោង ខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញត្រូវទទួលបាន ការអាណិតអាសូរដោយលើកទឹកចិត្តពីសំណាក់ថ្នាក់ ដឹកនាំខណ្ឌព្រែកព្នៅដោយបានយកអំណោយទៅចែកជូនកាលពីព្រឹកថ្ងៃទី11ខែមិថុនាឆ្នាំ2023នេះ ។

លោក ធឹម សំអាន បានចុះចែកអំណោយ ជូនដល់បងប្អូនប្រជាពលរដ្ឋដែល មានជីវភាពខ្វះខាតជាច្រើនក្រុមគ្រួសារនៅគ្រឿងបរិភោគជាច្រើនមុខផងដែរ ។
ជាមួយគ្នានោះចៅសង្កាត់បានមានមតិដោយសូមថ្លែងអំណរអរគុណយ៉ាង ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំខណ្ឌព្រែកព្នៅគឺលោកធឹម សំអាន ដែលជានិច្ចកាលតែងតែយក ចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់ នៅរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានពិសេសអ្នកដែលមាន ជីវភាពទីទ័លក្រ និង ជនចាស់ជរា។ល។និង។ល។
មានមតិសំណេះសំណាលនា ពេលនោះលោកធឹម សំអាន បានលើកឡើងថា សកម្មភាពនាពេលនេះ គឺជាការអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ។
ជាមួយគ្នានោះលោកធឹម សំអាន បានមានមតិដោយពាំនាំនូវប្រសាសន៍ នៃការផ្ដាំផ្ញើសាកសួរសុខទុក្ ខពីសំណាក់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង លោកអភិបាលរាជធានីភ្នំពេញ ឃួង ស្រេង ដោយក្ដីនឹករលឹក។

លោកអភិបាលខណ្ឌព្រែកព្នៅបានបន្តទៀតថា ការផ្ដល់អំណោយទាំងអស់នេះ គឺពិតជាមានសារៈសំខាន់ណាស់ ទុកដោះស្រាយជីវភាពពេល ជួបការខ្វះខាតហើយសកម្មភាពនៅពេលនេះគឺជាទឹកចិត្តអាណិតអាសូរ របស់ថ្នាក់ដឹកនាំខណ្ឌព្រែកព្នៅ ហើយអំណោយនេះនិងបានជួយ ចែករំលែករាល់ការលំបាក របស់បងប្អូនបានមួយគ្រាផងដែរ នៅពេលបងប្អូនជួបការខ្វះខាតផ្នែកជីវភាពរស់នៅប្រចាំថ្ងៃ៕

អត្ថបទដែលជាប់ទាក់ទង