ឯកឧត្តម គួច ចំរើន ៖ ត្រូវរួមគ្នាថែទាំ ថែរក្សាការពារនូវគោលនយោបាយ របស់គណបក្សយើង ឲ្យបានគង់វង្សស្ថិតស្ថេរ ដើម្បីសង្គមជាតិ និងខ្លួនយើងទាំងអស់គ្នា
ព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ត្រូវរួមគ្នាថែទាំ ថែរក្សាការពារនូវគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាយើង ឲ្យបានគង់វង្សស្ថិតស្ថេរ ដើម្បីសង្គមជាតិ និងខ្លួនយើងទាំងអស់គ្នា។
ឯកឧត្តម គួច ចំរើន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ថ្លែងបែបនេះ ក្នុងពិធីអញ្ជើញសំណេះសំណាលជាមួយមន្ត្រីសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាតាមមន្ទីរ អង្គភាពទាំង ក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ នៅគណបក្សខេត្តព្រះសីហនុ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ព្រមទាំងការចូលរួមពីឯកឧត្តម វង្ស ផាណាត អនុប្រធានប្រចាំការគណបក្សប្រជាជនកម្ពុជា និងឯកឧត្តមតំណាងរាស្ត្រខេត្តព្រះសីហនុផងដែរ ។
ឯកឧត្តមបន្តទៀតថា គណបក្សប្រជាជនកម្ពុជារបស់យើង ប្រកាន់នូវគោលជំហរសមូភាពដឹកនាំបុគ្គលម្នាក់ៗទទួលខុសត្រូវ ដូចរូបខ្ញុំចឹង គណបក្សបានប្រគល់អោយមកធ្វើជាប្រធានគណបក្សខេត្ត ប៉ុន្តែមិនមែនខ្ញុំជិះសេះលែងដៃទេ ត្រូវតែស្តាប់គណបក្សទាំងមូល សមូរភាពដឹកនាំ ត្រូវមានកន្លែង គណៈអចិន្ត្រៃយ៍ គគណៈកម្មាការគណបក្ស មានក្រុមការងារជាច្រើន ត្រូវតែស្តាប់គ្នា សម្រេចចិត្តជាក្រុម ។
ឯកឧត្តមប្រធានបានបញ្ជាក់បន្ថែមថា ទាក់ទងនិងជីវភាពមន្ត្រីរាជការ និងប្រជាជនកម្ពុជាយើង នៅក្នុងអាណត្តិទី៦ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បើទោះបីរងការវាយប្រហារពីជំងឺកូវីដ១៩ ប៉ុន្តែយើងបានបន្តការខិតខំធ្វើការដោះស្រាយអោយឆ្លើយតបទៅគោលបំណងរួមរបស់គណបក្សដែលយើងបានដាក់ចេញថា បុព្វេហេតុរបស់ប្រជាជន គឺជាបុព្វេហេតុរបស់គណបក្ស ការលំបាករបស់ប្រជាជន គឺជាភារកិច្ចរបស់គណបក្ស ចំណែសេចក្តីសុខសាន្តរបស់ប្រជាជន គឺជាជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា យើងបានប្រឹងប្រែង នៅពេលណាយើងមានលទ្ធភាព គឺយើងប្រឹង ។
សម្រាប់ប្រវត្តិអតីតកាលរបស់យើង គឺបានឆ្លងកាត់សង្គ្រាម ហើយក៏បានបញ្ចប់សង្គ្រាមនៅឆ្នាំ១៩៩៨ មកដល់ឥឡូវនេះ ២៥ឆ្នាំហើយ ដែលបានកសាងសេដ្ឋកិច្ចសង្គមរបស់យើង ឆ្លងកាត់ពីប្រទេសក្រីក្រ ឥឡូវនេះមកកាន់ប្រទេសប្រាក់ចំណូលមធ្យមកំរិតទាប ហើយគោលដៅរបស់គណបក្សនឹងប្តេជ្ញាចិត្តធ្វើអោយបាន នូវសេដ្ឋកិច្ចអោយក្លាយជាប្រទេសមានប្រាក់ចំណូលធម្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសអ្នកមានឆ្នាំ២០៥០។
ក្នុងឱកាសនោះដែ ឯកឧត្តមប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បាននាំយកនូវថវិការរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចែកជូនដល់មន្ត្រីសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាតាមមន្ទីរ អង្គភាពទាំងផងដែរ៕