ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងម៉ូតូឌុបប្រមាណ15រូប បានទទួលអំណោយ លោកអភិបាលរាជធានីភ្នំពេញ ឃួង ស្រេង

251

 

ភ្នំពេញ៖នៅព្រឹកថ្ងៃទី14ខែមិថុនាឆ្នាំ2023នេះនៅទីស្នាក់ការផ្សារបឹងកេងកង នៃខណ្ឌបឹងកេងកង គឺលោកឯក និមល ប្រធានផ្សារបឹងកេងកង បានរៀបចំពិធីផ្ដល់អំណោយជាគ្រឿងបរិភោគ និង ថវិកាជូនដល់កំលាំងម៉ូតូឌុបចំនួន15រូបដើម្បីទុកដោះស្រាយជីវភាពផងដែរ ។
លោកឯក និមល ប្រធានផ្សារបឹងកេងកង បានអោយដឹងថាចំពោះអំណោយដែលបានផ្ដល់ជូនដល់បងប្អូនកម្លាំងម៉ូតូឌុបទាំង15រូបខាងលើនេះគឺជាការជួយឧបត្ថម្ភពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តាមរយៈរូបខ្ញុំ«ឯក និមល »ប្រធានគណៈកម្មការផ្សារបឹងកេងកង ។

លោកប្រធានផ្សារបឹងកេងកងបានអោយដឹងថា ចំពោះអំណោយដែលបានផ្តល់ជូនដល់កម្លាំងម៉ូតូឌុប ដែលបំរើសេវាកម្មនៅជុំវិញបរិវេណផ្សារបឹងកេងកង នាសព្វថ្ងៃនេះដោយម្នាក់ៗទទួលបានអង្ករមួយបាវ គឺស្នើ២០គីឡូក្រាម និង ថវិកាចំនួន២ម៉ឺនរៀលផងដែរ ។
លោកប្រធានផ្សារបឹងកេងកងបន្តទៀតថា ជានិច្ចកាលលោកអភិបាលរាជធានីភ្នំពេញឃួង ស្រេង តែងតែមានការគិតគូនិងមានការអាណិតសូរដល់កម្លាំងម៉ូតូឌុបនៅជុំវិញបរិវេណផ្សារបឹងកេងកងពិសេសបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ ។
លោកប្រធានផ្សារបឹងកេងកងបន្តទៀតថា បន្ទាប់ពីលោកអភិបាលរាជធានីភ្នំពេញមានការគិតគូពីបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃហើយនោះគឺលោកអភិបាលរាជធានីភ្នំពេញនៅបានផ្តល់ជូន នូវប័ណ្ណសមធម៌សុខាភិបាល ជូនដល់កម្លាំងបងប្អូនម៉ូតូឌុបថែមទៀតផង ដើម្បីពួកគាត់យកប័ណ្ណសមធម៌សុខាភិបាលទៅពិនិត្យព្យាបាលជំងឺដោយមិនគិតថ្លៃនៅតាមមន្ទីរពេទ្យនាពេលកន្លងមកថ្មីៗនេះ ។

ជាមួយគ្នានេះលោកឯក និមល ប្រធានផ្សារបឹងកេងកង និង ក្នុងនាមតំណាងអោយបងប្អូនកម្លាំងម៉ូតូឌុបទាំងអស់ដែលបានបម្រើសេវាកម្មនៅជុំវិញបរិវេណផ្សារបឹងកេងកងដោយមានកិត្តិយសយ៉ាងខ្លាំងហើយសូមគោរពថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅដល់លោកអភិបាលរាជធានីភ្នំពេញឃួង ស្រេង ដែលជានិច្ចកាលតែងតែគិតគូរដល់ពួកគាត់ជាកម្លាំងម៉ូតូឌុបនៅផ្សារបឹងកេងកងដោយផ្ដល់នូវអំណោយនិងថវិកាជាហូរហែរដល់ពួកគាត់ជានិច្ច ។ ដូចនេះក្នុងនាមប្រធានគណៈកម្មការផ្សារបឹងកេងកង និង បងប្អូនកម្លាំងម៉ូតូឌុបសូមគោរពជូនពរដល់លោកអភិបាលរាជធានីភ្នំពេញ និង លោកស្រីព្រមទាំងក្រុមគ្រួសារសូមអោយមានសុខភាពល្អនិងសម្រេចការងារបានជោគជ័យគ្រប់ភារៈកិច្ចផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង