ធាក់ប្តួរប្លន់ម៉ូតូ នៅស្រុកត្រាំកក់ ជនសង្ស័យម្នាក់ ត្រូវចាប់ខ្លួនបាននៅខណ្ឌប្ញស្សីកែវ
ភ្នំពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការជាមួយកម្លាំងនគរបាលខណ្ឌប្ញស្សីកែវ ឃាតើខ្លួនជនសង្ស័យម្នាក់ ដែលធ្វើសកម្មភាពធាក់ផ្តួលប្លន់ម៉ូតូជនរងគ្រោះ) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង២៣:២០នាទី ត្រង់ចំណុចលើផ្លូវជាតិលេខ៣ ភូមិព្រៃស្រោង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។
ជនរងគ្រោះឈ្មោះ ខាត់ លីស៊ាន ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅ ភូមិតាមុំ ឃុំបានាវ ស្រុកឈូក ខេត្តកំពត។
ជនសង្ស័យឈ្មោះ សំ ជីងចាំង ភេទ ប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ១៩៩៨ ផ្លូវបេតុង ក្រុមទី៣ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ច បានអោយដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ មានករណីលួច មានស្ថានទម្ងន់ទោស (ធាក់ផ្តួលប្លន់យកម៉ូតូជនរងគ្រោះ) បង្កដោយជនសង្ស័យចំនួន០៥នាក់ ភ្លាមៗនោះកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានធ្វើការបង្ក្រាបបានជនសង្ស័យ បានចំនួន០៣នាក់ នៅកន្លែងកើតហេតុ និងរត់គេចខ្លួនចំនួន០២នាក់ ។ បន្ទាប់ពីទទួលបានពត៌មានពីអធិការដ្ឋានគរបាលស្រុកត្រាំកក់ថា ជនសង្ស័យឈ្មោះ សំ ជីងចាំង បានរត់គេចខ្លួនសំដៅមក ខណ្ឌឫស្សីកែវ ទើបកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២ សហការជាមួយកម្លាំងជំនាញខណ្ឌ បានបើកការស្រាវជ្រាវកំណត់មុខសញ្ញា រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១០:៣០នាទី ត្រង់ចំណុចលើផ្លូវបេតុង ក្រុមទី៣ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងនាំយកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២ ដើម្បីធ្វើការសាកសួរ។
បច្ចុប្បនជនសង្ស័យ បានប្រគល់អោយទៅកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនិតិវិធី ៕