នគរបាលខណ្ឌឬស្សីកែវ បានស្រាវជ្រាវរហូតឈាន ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយធ្វើសកម្មភាពលួចម៉ូតូ
ភ្នំពេញ ៖ នគរបាលខណ្ឌឬស្សីកែវ បានស្រាវជ្រាវរហូតឈានឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយធ្វើសកម្មភាពលួចម៉ូតូ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង០២ និង៣០នាទី នៅចំណុចផ្ទះលេខ៥៥៤ ផ្លូវ ៥៩៨ ក្រុម៤ភូមិ០៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
លោក ហ៊ាង ថារ៉េត អធិការខណ្ឌ បានអោយដឹងថា ជនរងគ្រោះឈ្មោះ ហេង ចាន់ទ្រី ភេទប្រុស អាយុ៣១ឆាំ្ន មុខរបរលក់ដូ មានទីលំនៅកន្លែងកើតហេតុ ។
ចំណែកជនសង្ស័យ ២នាក់ មាន ៖
១-ជនសង្ស័យ ឈ្មោះ ហេង វី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅផ្ទះជួល ភូមិ១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។
២-ជនសង្ស័យ ឈ្មោះ ចាន់ សុខតឹង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបន្ទប់ជួល ភូមិទួលស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
*សម្ភារះបាត់បង់រួមមាន៖
-ម៉ូតូ១គ្រឿងម៉ាក ស៊ុយស៊ូគីនិច ពណ៍ស ស្លាកលេខភ្នំពេញ 1FE-4353
សមត្ថកិច្ច បានអោយដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងចំណុចកើតហេតុខាងលើ ជនរងគ្រោះបានទុកម៉ូតូនៅក្បែរផ្ទះ ស្រាប់មានជនសង្ស័យ បានធ្វើសកម្មភាពលួចម៉ូតូបានសំរេច រួចគេចខ្លួនបាត់ ហើយបានយកទៅបញ្ចាំអោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ នៅម្តុំគួរស្រូវ បានប្រាក់២០០ដុល្លារ រួចស៊ីចាយអស់ទៅ។ លុះដល់ថ្ងៃទី១៥ ខែមិនថុនា ឆ្នាំ២០២៣ វេលាម៉ោង១៧:០០នាទី ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន នៅភូមិ១៧ ផ្លូវលេខ០៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ នាំយកមកអធិការដ្ឋានខណ្ឌឬស្សីកែវ ធ្វើការសាកសួរ និងចាត់ការតាមនិតិវិធី ៕