កម្លាំងសមត្ថកិច្ច ចុះបង្ក្រាបនិងឃាត់ខ្លួន នារីរកស៊ីផ្លូវភេទជាង៣០នាក់ តាមបណ្ដោយផ្លូវវេងស្រេង
ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ បានចុះបង្ក្រាបនិងឃាត់ខ្លួននារីៗរកស៊ីផ្លូវភេទ តាមបណ្ដោយផ្លូវវេងស្រេងបានប្រមាណ៣០នាក់ ក្នុងនោះមាននារីក្លែងភេទទី៣ជាង១០នាក់ យកទៅធ្វើការអប់រំនៅយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅត្រង់ចំណុចសួនវឌ្ឍនៈ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើយោងតាមការបញ្ជាក់ពីអាជ្ញាធរបានឱ្យដឹងថា ដោយប្រជាពលរដ្ឋបានឃើញក្រុមនារីរកស៊ីផ្លូវភេទ តាមដងផ្លូវវែងស្រេងជាច្រើននាក់ រួមទាំងមានភេទទី៣ អង្គុយរឺឈរចាំហៅម៉ូយយ៉ាងអនាធិបតេយ្យនៅលើដងផ្លូវ ថែមទាំងមានរឿងមិនឈប់ឈរ ធ្វើឲ្យមានការប៉ះពាល់ដល់សណ្ដាប់ធ្នាប់ និងសង្គម ទើបកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ មានការបញ្ជាផ្ទាល់ពីលោកសក់ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងចុះដោយផ្ទាល់ពីលោកអ៊ិត ជុំនិត និងលោកផុន សុផាន អភិបាលរងនៃគណៈអភិបាល បានចុះបង្ក្រាបនិងឃាត់ខ្លួនក្រុមនារីៗ ទាំងនោះបានជាច្រើននាក់ យកទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការសួរនាំនិងអប់រំ។
ក្រោយពីឃាត់ខ្លួនបច្ចុប្បន្ន ក្រុមនារីៗទាំងនោះកំពុងតែឃុំខ្លួន ជាបណ្តោះអាន្ន នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ៕