ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលចាប់ខ្លួនជនសង្សយ័ ចំនួន១២នាក់ ដែលបង្កហឹង្សាកាប់ជនរងគ្រោះម្នាក់ បណ្តាលឲ្យស្លាប់

74

ក្រុងព្រះសីហនុ៖ គិតត្រឹមថ្ងៃ១៦មិថុនា២០២៣ នគរបាលចាប់ខ្លួនជនសង្សយ័បានចំនួន១២នាក់ហើយ ក្នុងចំណោមជនសង្សយ័មួយក្រុមប្រហែល៣០នាក់ ដែលបង្កហឹង្សាកាប់ជនរងគ្រោះម្នាក់បណ្តាលឲ្យស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ ។

នគរបាលក្រុងព្រះសីហនុប្រាប់បន្ថែមថា សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនបក្ខពួកមួយចំនួនទៀតដែលកំពុងរត់គេចខ្លួន។

សុំបញ្ជាក់ថា យោងតាមរបាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុឲ្យដឹងថា ហេតុការណ៍ហឹង្សានេះកើតឡើងកាលពី ម៉ោងជិត៤ទៀបភ្លឺ ថ្ងៃទី១២មិថុនា២០២៣ នៅម្តុំមុខកាស៊ីណូយ៉ាព័រ ស្ថិតនៅក្រុមទី១០ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ស៊ាន ប៊ឺត ភេទប្រុស២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករកាប៉ាល់ មានទីលំនៅភូមិ៣ សង្កាត់លេខ១ ក្រុង- ខេត្តព្រះសីហនុ។(សូមរួមរំលែកទុក្ខជាមួយក្រុមគ្រសារសព)។

សាវតារឿងហេតុ របាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបញ្ជាក់លម្អិតថា អំពើហិង្សាមានស្ថានទម្ងន់ទោសមួយនេះបង្កដោយជនសង្ស័យមួយក្រុម មានគ្នាប្រហែល ៣០នាក់ មធ្យោបាយ ម៉ូតូជិត២០គ្រឿង បានធ្វើសកម្មភាពកាប់និងវ៉ៃ លើជនរង គ្រោះមួយរូប ជនជាតិខ្មែរ មុខរបរ កម្មករកាប៉ាល់ មានទីលំនៅភូមិ៣ សង្កាត់លេខ១ ក្រុង- ខេត្តព្រះសីហនុ រងរបួសបែកលើចិញ្ចើមនិងកាប់ត្រូវក្បាល ចំហៀងខាងស្តាំ ។

ជនរងគ្រោះបានបំភ្លឺថា៖ មុនពេលកើតហេតុជនរងគ្រោះ បានអង្គុយលេងជាមួយមិត្តភ័ក្រ នៅកន្លែងកើតហេតុមានគ្នា ៦នាក់ ស្រី៣នាក់ ហើយក្រុមជនសង្ស័យជិះម៉ូតូមកឃើញ បានជិះទៅហួសកន្លែងជនរងគ្រោះ បានបន្តិច រួចជិះត្រឡប់មកវិញដល់ កន្លែងជនរងគ្រោះអង្គុយ ក៍នាំគ្នាចុះមកកាប់និងវ៉ៃទៅលើជនរង គ្រោះនិងមិត្តភក្តិពេលនោះជនរងគ្រោះបាននាំគ្នារត់ តែរត់មិនទាន់ ត្រូវជនសង្សយ័កាប់ត្រូវតែម្តង។

ក្រុមជនសង្សយ័ នគរបាលនឹងចាត់ការបញ្ជូនទៅផ្តន្ទាទោសតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង