ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្លងចរន្តឆេះរថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុនវីរៈប៊ុនថាំ ស្លាប់បុរសម្នាក់

92

 

ភ្នំពេញ ៖ បុរសម្នាក់បានឆេះបាត់បង់ជីវិតនៅក្នុងរថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុនវីរៈប៊ុនថាំ ខណៈពេលចេញទៅខួបកំណើតគេ នៅខាងក្រៅរួចត្រឡប់មកវិញ យកកង្ហារដោតនៅព្រីក្នុងរថយន្ត បណ្តាលឲ្យឆ្លងចរន្តឆេះយ៉ាងសន្ធោសន្ធៅ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ២និង ៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១៨ខែមិថុនាឆ្នាំ២០២៣ ចំណុចឆេះក្នុងឃ្លាំងរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ ក្បែរគល់ស្ពានជ្រោយចង្វារខាងកើត ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សពមានឈ្មោះ សាន់ ស៊ីន ភេទប្រុស អាយុ៤០ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនវីរៈប៊ុនថាំ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល នៅផ្លូវជាតិលេខ៥ ក្នុងខណ្ឌព្រែកព្នៅ។

បើយោងតាមការបញ្ជាក់ពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ដោយបុរសរងគ្រោះគាត់ជាបុគ្គលិករបស់ក្រុមហ៊ុនវីរៈប៊ុនថាំ បានចេញពីក្រុមហ៊ុនទៅខួបកំណើតគេនៅខាងក្រៅ ក្រោយពីហូបរួចបានត្រឡប់មកក្រុមហ៊ុនវិញ ហើយក៏ដើទៅយកកង្ហារយកទៅដោតសម្រាក នៅក្នុងរថយន្តលុះមកដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែ
ឆ្លងចរន្តឆេះកង្ហាបង្កទៅជាអណ្តាតភ្លើងឆេះសន្ធោសន្ធៅ ភ្លាមនោះដែរបុគ្គលិកនៅក្នុងក្រុមហ៊ុនទាំងអស់ ក៏បាននាំគ្នាទាញបំពង់ពន្លត់អគ្គិភ័យ និងទុយោទឹកជួយបាញ់ពន្លត់ រហូតដល់រលត់ទៅវិញ ក្រោយពីពន្លត់ចប់ ក៏បាននាំគ្នាចូលទៅពិនិត្យ នៅក្នុងរថយន្តស្រាប់តែឃើញបុរសរងគ្រោះ ត្រូវបានឆេះស្លា.ប់នៅក្នុងរថយន្តក្រុងបាត់ទៅហើយ។

ក្រោយកើតហេតុខាងលើ ក៏មានវត្តមានកម្លាំងសមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រោយចង្វារ សហការជាមួយនៅខាងកម្លាំងជំនាញបង្ការពន្លត់អគ្គីភ័យ និងសង្រ្គោះ ក៏បានចុះមកដល់ទីតាំងកើតហេតុផងដែរ ក្រោយពិនិត្យរួចក៏ដាក់ការឆាបឆេះខាងលើ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ ចំណែកសព សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង