ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនអ្នកកាសែត ២នាក់ ក្រោយរកឃើញគ្រឿងញៀន

76

កំពង់ស្ពឺ ៖ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងឧដុង្គម៉ែជ័យ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ បានឃាត់ខ្លួនអ្នកកាសែត ២នាក់ ក្រោយពីរកឃើញគ្រឿងញៀនមួយកញ្ចប់ នៅចំណុចផ្លូវលំខាងជើងភូមិព្រៃទទឹង សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។

គរបាលក្រុងឧដុង្គម៉ែជ័យ បានឲ្យដឹងថា ឈ្មោះទី១. ឈ្មោះ សួន ឧត្តម ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ អ្នកកាសែត ។ ២.ឈ្មោះ សុខ កាន់ ហៅ វ៉េ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ អ្នកកាសែត ។ អ្នកទាំងពីរនាក់ រស់នៅឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

សមត្ថកិច្ចបានបញ្ជាក់ថា ការឃាត់ខ្លួនអ្នកកាសែតពីនាក់ខាងលើ ត្រូវបានកម្លាំងល្បាតបានធ្វើការល្បាតនៅក្នុងភូមិសាស្ត្រស្រុក ដើម្បីការពារសន្តិសុខនិងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ នៅចំណុចខាងលើ បន្ទាប់មក បានឃើញមុខសញ្ញាសង្ស័យចំនួន ២នាក់ជិះម៉ូតូមួយគ្រឿង ។ ដោយមានការសង្ស័យក៏ឃាត់ខ្លួនសួរនាំ និងឆែកឆេររកឃើញគ្រឿងញៀនមួយកញ្ចប់ធំ រួចឃាត់ខ្លួនពួកគេតែម្តង ៕

អត្ថបទដែលជាប់ទាក់ទង