សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួងលោមរួមភេទ ជាមួយអនិតិជនម្នាក់ រហូតមានផ្ទៃពោះ
កោះកុង៖ កម្លាំងជំនាញ បានហៅជនសង្ស័យមកសាកសួ រពីបទលួងលោមរួមភេទ ជាមួយអនិតិជនម្នាក់ រហូតមានផ្ទៃពោះ , នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួងលោមរួមភេទ បានសំរេចជាមួយជនរងគ្រោះ។
នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២៣ វេលាម៉ោង ១៦និង៣០នាទី ឈ្មោះ ស ស.ន ភេទស្រី អាយុ១៤ ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុក មណ្ឌលសីមា ខេត្តកោះកុង មុខរបរនៅផ្ទះ បានមកប្តឹងសមត្ថកិច្ចថា កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០២៣ វេលាម៉ោង ១៦និង០០នាទី ឈ្មោះ សូយ ឆក ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅអាគារចិន ស្ថិតនៅភូមិចាំយាមឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា បានលួងលោមខ្លួនរួមភេទ (អនិតិជន) បានសំរេចរហូតមានផ្ទៃពោះ រួចមិនទទួលខុសត្រូវ។
ក្រោយពីបានទទួលបណ្តឹងកម្លាំងជំនាញ បានហៅជនសង្ស័យមកសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួងលោមរួមភេទ បានសំរេចជាមួយជនរងគ្រោះ ពិតប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញយើង បំពេញសំណុំរឿងបញ្ជូនទៅផែនប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជន ចាត់ការតាមនិតិវិធីច្បាប់ ៕