ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ រាជរដ្ឋាភិបាលនៅតែបន្ដគាំទ្រ លើកទឹកចិត្តដល់វិស័យឯកជន និងចាត់ទុកវិស័យឯកជនជាដៃគូ ជាកម្លាំងអូសទាញ និងជម្រុញល្បឿនសេដ្ឋកិច្ច ដែលជាកត្តាដែលមិនអាចខ្វះបាន

94

 

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ រាជរដ្ឋាភិបាលនៅតែបន្ដគាំទ្រ លើកទឹកចិត្ត ដល់វិស័យឯកជន និងចាត់ទុកវិស័យឯកជនជាដៃគូ ជាកម្លាំងអូស ទាញ និងជម្រុញល្បឿនសេដ្ឋកិច្ចដែលជាកត្តាដែលមិនអាចខ្វះបាន ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំ នងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាង ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់បែបនេះ ខណៈ អញ្ជើ្ជញជាអធិបតី ក្នុងពិធីសម្ពោធផ្លូវការ ក្រុមហ៊ុន ហាវត្រាស ឃែភីថល អ៊ិនវេសម៊ិន (Hao Trust Capital Investment Co, Ltd) នាព្រឹកថ្ងៃចន្ទ ២កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា ៖ ក្រោមការដឹកនាំប្រកប ដោយចក្ខុវិស័យវែងឆ្ងាយ របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន បច្ចុប្បន្ននេះកម្ពុជាទទួលបាននូវស្ថិរភាព សន្ដិសុខ និងសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលក្នុង នោះវិស័យសេវាហិរញ្ញវត្ថុ ទាំងផ្នែកធនាគារ និងមិនមែនធនាគារ ហើយរាជរដ្ឋាភិបាលកម្ពុជាតែងតែលើកទឹកចិត្ត និងគាំទ្រដល់វិស័យឯកជន និងចាត់ទុកវិស័យឯកជន ជាដៃគូ និងជាកម្លាំងអូស ទាញ និងជម្រុញល្បឿនសេដ្ឋកិច្ចដែលជាកត្តាដែលមិនអាចខ្វះបាន។

សម្តេចកិត្តិសង្គហបណ្ឌិតបានកោត សរសើរដល់ក្រុមហ៊ុន ដែលបានខិតខំស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដោយបានចាប់យកឱកាសដ៏ល្អប្រសើរ ក្នុងបរិយាកាសនយោបាយ ដ៏ល្អប្រកបដោយ ស្ថិរភាព និងសុខសន្តិភាពនៅកម្ពុជា។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានសង្ឃឹមថា៖ ក្រុមហ៊ុននេះពិតជាអាចប្រតិបត្តិសកម្មភាពបរធនបាលកិច្ច ប្រកប ដោយជោគជ័យ ដើម្បីក្លាយខ្លួន ទៅជាក្រុមហ៊ុនមួយគួរជាទីទុកចិត្តរបស់អតិថិជន មានក្រមសីលធម៌ស្អាតស្អំ ជាមូលដ្ឋានដ៏រឹងមាំ ដែលបង្កើតភាពរុងរឿង សុភមង្គល និងជោគជ័យដោយចីរភាពយូរអង្វែង និងរួមចំណែកជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្ដល់ចំណូល និងឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជា។

សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានស្នើឲ្យក្រុមហ៊ុនធ្វើសកម្មភាពអាជីវកម្មរបស់ខ្លូនដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមានរបស់កម្ពុជា និងយកចិត្តទុកដាក់ដល់ការឧបត្ថម្ភគាំទ្រដោយការទទួលខុសត្រូវនៃក្រុមហ៊ុន លើការងារមនុស្សធម៌ និងសង្គមកិច្ច។

សូមបញ្ជាក់ថា ៖ ក្រុមហ៊ុនហាវត្រាស ឃែភីថល អ៊ិនវេសម៊ិនដែលបានទទួលអាជ្ញាបណ្ណ ក្រុមហ៊ុនបរធនបាល ពីនិយ័តករ បរធនបាលកិច្ច ចុះថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៣ ក្នុងនាមជា ក្រុមហ៊ុន បរធនបាល សម្រាប់ប្រតិបត្តិការ បរធនបាលកិច្ចចំនួន ៤ ប្រភេទ គឺ ១) បរធន បាលកិច្ចសាធា រណៈ ២) បរធនបាលកិច្ចពាណិជ្ជ កម្ម ៣) បរធនបាលកិច្ច សង្គម និង៤) បរធនបាលកិច្ចបុគ្គល៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង