គណៈបញ្ជាការឯកភាពខណ្ឌ7មករា បើកកិច្ចប្រជុំពង្រឹងការងារសន្តិសុខ សុវត្ថិភាពពេលចេញយុទ្ធនាការឃោសនាបោះឆ្នោតនាពេលខាងមុខ
ភ្នំពេញ៖ រដ្ឋបាលខណ្ឌ៧មករា បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌប្រចាំខែមិថុនា ឆ្នាំ២០២៣ នេះ នៅសាលាខណ្ឌ7មករា នារសៀលថ្ងៃទី23ខែមិថុនាឆ្នាំ2023នេះ ក្រោមអធិបតីភាពលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និង ជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ7មករា។
កិច្ចប្រជុំរៀបចំឡើងដើម្បីត្រួតពិនិត្យអនុវត្តន៍ការងារតាមតួនាទី ភារកិច្ចរបស់គណៈបញ្ជាការឯកភាពខណ្ឌដោយសំដៅពង្រឹងលើការងាររក្សាការពារសន្តិសុខ . សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានខណ្ឌ៧មករា អោយបានល្អប្រសើជាពិសេសក្នុងពេលចេញបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសតំណាងរាស្ដ្រនាពេលខាងមុខនេះ ។ កិច្ចប្រជុំប្រព្រឹត្តទៅដោយមានការចូលរួមពីសំណាក់អស់លោក-លោកស្រីជាអភិបាលរងខណ្ឌ . លោកមេបញ្ជាការរង ខណ្ឌ លោកអធិការរងនគរបាលខណ្ឌ គណៈនាយករដ្ឋបាល លោក-លោកស្រីប្រធាន អនុប្រធានការិយាល័យ លោក-លោកស្រីចៅសង្កាត់ទាំង០៨ លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង០៨ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ។
លោកថេង សុថុល អភិបាលខណ្ឌ7មករា បានលើកឡើងថា ក្រោយកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌរួចអស់លោក.លោកស្រីដែលមានវត្តមាន នៅក្នុងកិច្ចប្រជុំនៅពេលនេះនិងយកទៅអនុវត្តន៍តាមស្មារតីខ្លឹមសារនៃអង្គប្រជុំអោយមានប្រសិទ្ធភាពខ្ពស់៕