ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នារីរូបស្រស់ស្អាតម្នាក់ បេីករថយន្ត Ford Ranger ក្នុងល្បឿនលឿន ទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវពេញទំហឹង

77

ភ្នំពេញ៖ នារីរូបស្រស់ស្អាតម្នាក់ បេីករថយន្ត Ford Ranger ស៊េរីឆ្នាំ២០២៣ ពាក់ស្លាកលេខភ្នំពេញ 2BS-9622 ក្នុងល្បឿនលឿន ទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវពេញទំហឹង និងរថយន្តខ្ទេចផ្នែកចំហៀងមុខខាងឆ្វេងយ៉ាងដំណំ និងដាច់កង់មុខចំហៀងខាងឆ្វេង អូសនិងថ្នល់ជាច្រេីនម៉ែត្រ បេីកទៅមុខលែងរួច ហេតុការណ៍នេះស្ថិតនៅនៅចំណុចស្តុបសេរីភាព លេីផ្លូវព្រះមុនីវង្ស កែងផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅវេលាម៉ោង០៤:១០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាក fordrangerពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BS-9622បើកបរដោយនារីរូបស្រស់ម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង់ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿនលុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកផ្លូវចំពាក់កណ្តាលយ៉ាងពេញទំហឹងបណ្តាលឲ្យបាក់មួយកង់ចេញពីកន្លែងដើមខ្ទាតទៅផ្លូវម្ខាងទៀត ចំណែករថយន្តបង្កវិញបានដាច់កង់មុខចំហៀងខាងឆ្វេងខ្ទាតទៅលើចិញ្ចើមផ្លូវធ្វើឲ្យរថយន្តទៅមុខលែងរួច សំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ទៅដល់អ្នក់បើកបររថយន្តនិងអ្នករួមដំណើរតាមដងផ្លូវ ហើយភ្លាមៗនោះដែរនារីដែលបើករថយន្តបង្កបានចុះចេញពីរថយន្តឡើងកង់បីមួយគ្រឿងទៀតជិះគេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោលទៅ។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារថ្មីទី២បានចុះមកដល់រួចក៏ទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុងបន្តដើម្បីឱ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុយករថយន្តបង្កទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំឲ្យភាគីម្ចាស់រថយន្តបង្កចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕

VID_20230624_090308_903.mp4 VID_20230624_090308_917.mp4 VID_20230624_090302_337.mp4 VID_20230624_090301_885.mp4

អត្ថបទដែលជាប់ទាក់ទង