ឯកឧត្តម សៅ សុខា : កុំជឿ កុំធ្វើ កុំស្តាប់តាមការញុះញង់ មជ្ឈដ្ឋានបំផ្លាញសុខសន្តិភាព និងសូមទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាថ្ងៃទី២៣ ខែកក្កដា
ខេត្តស្វាយរៀង៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុករមាសហែក ខេត្តស្វាយរៀង បានផ្តាំផ្ញើប្រជាពលរដ្ឋទាំងអស់ចូលរួម ការពារសន្តិភាព ការពារអភិវឌ្ឍ កុំជឿ កុំធ្វើ កុំស្តាប់តាមការញុះញង់មជ្ឈដ្ឋានបំផ្លាញសុខសន្តិភាព ព្រមទាំងចូលរួមគាំទ្រគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ត្រូវដាំដំណាំផ្សេងៗ ដើម្បីបង្កើនជីវភាពរស់នៅ និងសូមពិនិត្យរាល់ឯកសារបោះឆ្នោត បើខូចឬបាត់ត្រូវរាយការណ៍ជូនស្ថាប័នអាជ្ញាធរមានសមត្ថកិច្ចបានទាន់ពេលវេលា និងសូមទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣
ខាងមុននេះ។
ឯកឧត្តម សៅ សុខា មានប្រសាសន៍ផ្តាំផ្ញើខាងលើនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់កុដិ របង សាប បេតុង និងសមិទ្ធផលនានា ព្រមទាំងសំណេះសំណាលជាមួយប្រជាពលរដ្ឋ តាជីយាយជី ក្រុមយុវជន ក្រុមនារីបាល់ទាត់ កងកម្លាំង ប្រដាប់អាវុធ ប្រជាការពារ សិស្សានុសិស្ស នៅវត្តសមណារាម ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ។