ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារចម្រុះ DELTA23 ត្រូវបានបង្កើតឡើង ដើម្បីធ្វើការស៊ើបអង្កេត ទៅលើករណីឃាតកម្មដោយអគ្គីភ័យ ក្នុងខេត្តព្រៃវែង

213

 

ព្រៃវែង ៖ នៅវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចបានចុះឆ្លើយតបនៅកន្លែងកើតហេតុ ដែលជាផ្ទះស្លឹកកំពុងឆាបឆេះ ស្ថិតនៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ បន្ទាប់ពីបានពន្លត់អគ្គីភ័យរួចរាល់ សាកសពក្មេងអាយុ២ឆ្នាំ និងសាកសពម្តាយត្រូវបានរកឃើញនៅក្នុងភ្នក់ភ្លើង។

អង្គភាពការពារកុមារ (CPU) បានទទួលដំណឹងនៅព្រឹកថ្ងៃទី២៥ ខែមិថុនា ហើយក៏បានបញ្ជូនក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) និងក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) ដោយមានការចូលរួមជាមួយនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ការពិនិត្យកោសល្យវិច័យយ៉ាងលម្អិតត្រូវបានធ្វើឡើងទៅលើកន្លែងកើតហេតុ និងសាកសព ហើយជាលទ្ធផលបានរកឃើញចំណុចដែលមិនប្រក្រតី និងគួរអោយសង្ស័យជាច្រើន។ ក្រុមការងារចម្រុះត្រូវបានបង្កើតឡើងរវាងក្រសួងមហាផ្ទៃ, ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងអង្គភាពការពារកុមារ (CPU) ដើម្បីធ្វើការស៊ើបអង្កេតទៅលើរឿងហេតុនេះ។
ភស្តុតាងជាច្រើនត្រូវបានប្រម៉ែប្រម៉ូលពីកន្លែងកើតហេតុ ដើម្បីធ្វើការពិសោធន៍វិទ្យាសាស្រ្តបន្ត៕

អត្ថបទដែលជាប់ទាក់ទង