ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងនគរបាលស្រុកបសេដ្ឋ ចាប់ខ្លួនឃាតករ ពាក់ព័ន្ធករណីឃាតកម្មកាប់សម្លាប់ទាំងពីរនាក់ម្តាយ និងកូនយ៉ាងព្រៃផ្សៃ

70

 

កំពង់ស្ពឺ៖ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០៧និង០០នាទីព្រឹក មានករណីឃាតកម្ម កើតឡើងនៅចំណុចផ្ទះជនរងគ្រោះស្ថិតនៅភូមិត្រពាំងឈូក ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ជនសង្ស័យឈ្មោះ ឡាយ ទ្រី ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ បានធ្វើសកម្មភាព កាប់ទៅលើជនរងគ្រោះ ឈ្មោះ ឈៀវ សុខគឿន ភេទស្រី អាយុ២៤ឆ្នាំ ចំនួន ៧ កាំបិត និងកាប់ទៅលើទារិការអាយុ ៦ខែ ជាកូនស្ត្រីរងគ្រោះខាងលើ បណ្តាលអោយទាំងពីរនាក់ម្តាយ និងកូនស្លាប់ភ្លាមៗ ក្រោយពេលធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនឡើងទៅលើភ្នំបាត់ ។

លុះដល់ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៣ ដោយបានការចង្អុលណែនាំពីលោកឧត្ដមសេនីយ៍​ទោ​ សម​ សាមួន​ ស្នងការ​នគរបាលខេត្ដ​កំពង់ស្ពឺ​ លោកវរសេនីយ៍ឯក​ ចន​ សុភីត​ អធិការ​ស្រុក​បសេ​ដ្ឋ​ បានដឹកនាំកម្លាំង​សហការ​ស្រាវជ្រាវរហូតតាមចាប់ជន​ល្មើសបាន និងបញ្ជូនមកអធិការដ្ឋានគរបា​លស្រុកបសេដ្ឋ​ ដើ​ម្បី​សាកសួរ​តាមនីតិវិធី​ ។

យោងតាម​ការអោយដឹងបន្ថែមពីសមត្ថកិច្ចថា​មូលហេតុដំបូងឈានទៅដល់សកម្មភាពកាប់សំលាប់ម្ដាយនិងកូនតូច យ៉ាងសាហាវព្រៃផ្សៃយ៉ាងឃោរឃៅនេះ​ ដោយសារគំនុំ ក្នុងនោះ​ប្រវត្តិ​ជនសង្ស័យ ជាមនុស្សប្រើប្រាស់ថ្នាំញៀនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង