ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រូបង្រៀនផ្នែកគណិតវិទ្យា នៅអនុវិទ្យាល័យបែកចាន ល្បួងកូនសិស្សស្រីម្នាក់ ចូលផ្ទះសំណាក់រួមភេទ

137

ខេត្តកណ្តាល÷ លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងនៅរសៀលថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២៣នេះថា កំលាំងរបស់លោកឃាត់ខ្លួនជនសង្ស័យម្នាក់មករបរជាគ្រូបង្រៀនក្នុងករណីរួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំ(សិស្សខ្លួនឯង)។

លោកអធិការនគរបាលស្រុកអង្គស្នួលបានឲ្យដឹងទៀតថា,ជនរងគ្រោះមានឈ្មោះ ភ ស ន ភេទស្រី ឆ្នាំកំណើតថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០០៩ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យមានឈ្មោះ អ៊ុំ វុទ្ធី ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន រស់នៅភូមិត្រពាំងក្រសាំង សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ឃាត់ខ្លួន។

លោកអធិការបន្តឲ្យដឹងទៀតថា,ករណីនេះបានកើតឡើងកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១៣ និង ៣០ នាទីនៅក្នុងផ្ទះសំណាក់ សំណាងណាស់ ស្ថិតនៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ប្រភពពីសមត្ថកិច្ចបានអោយដឹងទៀតថា, នៅមុនពេលកើតហេតុជនរងគ្រោះជាសិស្សរៀននៅសាលាអនុវិទ្យាល័យបែកចានថ្នាក់ទី០៨(G) ចំណែកជនសង្ស័យជាគ្រូបង្រៀនមុខវិទ្យាគណិតវិទ្យាថ្នាក់ទី៨ និងទី៩ ដោយជនសង្ស័យជាគ្រូបង្រៀនម៉ោង គណិតវិទ្យាក្នុងថ្នាក់រៀនជនរងគ្រោះ។ បន្ទាប់មកនៅក្នុងអំឡុងខែមីនា ឆ្នាំ២០២៣ ទើបជនសង្ស័យបានចាប់ផ្ដើមបង្កើតទំនាក់ទំនងជាមួយជនរងគ្រោះ ក្រោយមកភាគីទាំងពីរបានចាប់ផ្ដើមមានទំនាក់ទំនងស្នេហាជា មួយគ្នា ហើយបានឆាតនិយាយគ្នាលេងតាមប្រព័ន្ធMessenger ។ រហូតដល់ក្នុងអំឡុងខែឧសភា ឆ្នាំ២០២៣ ដដែលជនសង្ស័យនិងជនរងគ្រោះបានធ្លាប់អោបថើបគ្នាបានប្រហែលបួនទៅប្រាំដងនៅក្នុងសាលារៀន។ រហូតដល់ថ្ងៃខែឆ្នាំកើតហេតុខាងលើ ទើបជនសង្ស័យបានបបួសជនរងគ្រោះទៅដេកក្នុងផ្ទះសំណាក់កើត ហេតុខាងលើ ក្រោយមកភាគីទាំងពីរបានដោះខោអាវអស់ និងបានធ្វើសកម្មភាព រួមភេទជាមួយគ្នាបាន សម្រេចមួយលើក ដោយមិនបានពាក់ស្រោមអនាម័យឡើយ ក្រោយមកទើបជនរងគ្រោះនិងជនសង្ស័យ បានចេញទៅផ្ទះវិញរៀងៗខ្លួន។

លុះរហូតដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ជនរងគ្រោះមានជំងឺគ្រុនក្ដៅហើយបានសម្រាកនៅផ្ទះ ពេលនោះឪពុករបស់ជនរងគ្រោះ ក៏គេងសម្រាកនៅជិតជនរងគ្រោះ ហើយបានឮសម្លេងឆាតក្នុងទូរស័ព្ទ របស់ជនរងគ្រោះ ទើបឆែកមើលទូរស័ព្ទ ក៏បានដឹងពីរឿងហេតុ បន្ទាប់មកទើបឪពុកជនរងគ្រោះបានទៅ ដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល តាមនីតិវិធីច្បាប់។

ក្រោយពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះរួចរាល់ហើយ កម្លាំងផ្នែកជំនាញ បានសហការណ៍ជា មួយកម្លាំងប៉ុស្ដិ៍បែកចាន បានចុះទៅដល់កន្លែងកើតហេតុ ហើយបានហៅជនសង្ស័យទៅអធិការដ្ឋាននគរ បាលស្រុកដើម្បីសួរនាំបន្តតាមនីតិវិធីច្បាប់។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានស្រឡាញ់ជនរងគ្រោះ និងបបួលជនរងគ្រោះចូល ផ្ទះសំណាក់ និងបានធ្វើសកម្មភាពរួមភេទជាមួយជនរងគ្រោះបានសម្រេចចំនួនមួយលើកមែន។
បច្ចុប្បន្ននេះជនសង្ស័យត្រូវកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង