ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន បញ្ឈប់ជាស្ថាពរ ពីការប្រើប្រាស់Facebook , ចាប់ពីពេលនេះFacebook ណាមានឈ្មោះហ៊ុន សែន គឺក្លែងក្លាយទាំងអស់

125

 

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានសម្រេចបញ្ឈប់ជាស្ថាពរពីការប្រើប្រាស់Facebook ដែលមានអ្នកចូលរួមជាង១៤លាននាក់ ។ ការសម្រេចដូចនេះ ដោយសាររយៈពេលកន្លងមកមានការក្លែងបន្លំគណនីហ្វេកបុក(Facebook) របស់សម្តេចតេជោ ជាច្រើនដែលមានរហូតជាង២០ ដែលធ្វើឲ្យមានការភ័នច្រឡំ ពីអ្នកប្រើប្រាស់Facebook ដូចគ្នា។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា “បងប្អូនជនរួមជាតិជាទីស្រឡាញ់! ដោយសាររយៈពេលកន្លងមកមានការក្លែងបន្លំគណនីហ្វេកបុក(Facebook) ខ្ញុំជាច្រើនដែលមានរហូតជាង២០ ដែលធ្វើឲ្យមានការភ័នច្រឡំពីអ្នកប្រើប្រាស់Facebook ដូចគ្នា។ ម្យ៉ាងទៀតមួយរយៈពេលចុងក្រោយនេះខ្ញុំបានរក
ឃើញបណ្តាញទំនាក់ទំនងដែលមានប្រសិទ្ធភាពជាង គឺបណ្តាញតេឡេក្រាម(Telegram) ដែលមិនបារម្មណ៍ពីការចូលលួចដូចFacebook ។
សម្តេចហ៊ុន សែន បានចេញសារនេះនៅម៉ោង ១០ និង៣១នាទី មុននេះបន្តិច។

អាស្រ័យហេតុនេះខ្ញុំសម្រេចបញ្ឈប់ជាស្ថាពរពីការប្រើប្រាស់Facebook ដែលមានអ្នកចូលរួមជាង១៤លាននាក់។
ខ្ញុំសូមស្នើឲ្យជំនួយការខ្ញុំលុបចោលគណនីFacebook របស់ខ្ញុំភ្លាមនិងប្រាប់ទៅក្រុមហ៊ុនFacebook ឲ្យលុបឈ្មោះខ្ញុំចេញពីបញ្ជីFacebook ។
ខ្ញុំសូមការយោគយល់ពីអ្នករាប់អានខ្ញុំតាមFacebook និងសូមបង្វែរមកភ្ជាប់ជាមួយឆាណែលtelegram របស់ខ្ញុំវិញដើម្បីទទួលបានព័ត៌មាន និងមានយោបល់មកខ្ញុំតាមរយៈតេឡេក្រាមវិញ។

ខ្ញុំក៏បានបង្កើតគណនីTikTok ថ្មីនិងមានមនុស្ស២នាក់ យកឈ្មោះខ្ញុំទៅបង្កើតTikTok ដែលមួយមានអ្នកតាមជាង៣០ម៉ឺននាក់ ចូលចិត្តជាង៤លាននាក់ ឯមួយទៀតមានអ្នកតាម១លាន២សែននាក់ និងអ្នកចូលចិត្តជាង១២លាននាក់។
ចាប់ពីពេលនេះFacebook ណាមានឈ្មោះហ៊ុន សែន គឺក្លែងក្លាយទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង