កម្លាំងល្បាតនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមួយខ្សែភ្លើងជាច្រើនរយម៉ែត្រ
ភ្នំពេញ ៖ កម្លាំងល្បាតនៃនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ឋលួច កាត់ខ្សែភ្លើងប្រជាពលរដ្ឋ នៅចំណុច ផ្លូវ៦២ ក្រុមទី៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ នាថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៣ វេលាម៉ោង ៥និង ០០នាទីភ្លឺ ។
ជនសង្ស័យ ឈ្មោះ នេត វិរះភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅបន្ទប់ជួលក្រុម១៤ ផ្លូវលំ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ (ប្រេីប្រាស់សារធាតុញៀន) ។
សំភារៈ ដកហូតមាន ខ្សែភ្លើងចំនួន មួយដុំ ប្ររែង១៦០ម៉ែត្រ មានបួនខ្សែ បួនពណ៌ (មួយខ្សែប្រវែង៤០ម៉្រែត) ។
ដំណើរ រឿង ហេតុ៖ នៅថ្ងៃកេីតហេតុវេលាម៉ោងខាងលេី កម្លាំងសមត្ថកិច្ចយើងបានធ្វើការល្បាត ក៏ឃេីញជនសង្ស័យចំនួន០២នាក់ កំពុងតែជិះកង់មួយគ្រឿងដឹកខ្សែភ្លើងមួយដុំ មានការសង្ស័យ ក៏សមត្ថកិច្ចយើងឃាត់ធ្វើការត្រួតពិនិត្យរកឃើញខ្សែភ្លើងមួយដុំធំ រីឯជនសង្ស័យ មា្នក់ទៀត រត់គេចខ្លួនបាត់។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងកំពុងកសាងសំណុំរឿង និងស្រាវជ្រាវរកបក្សពួក មកចាត់ការតាមនិតិវិធី ៕