រដ្ឋបាលខណ្ឌកំបូល ចុះជួសជុលផ្លូវ ក្នុងមូលដ្ឋាន ដេីម្បីជួយសម្រួលដល់ការធ្វេីដំណេីររបស់ប្រជាពលរដ្ឋ
ភ្នំពេញ៖ នៅថ្ងៃចន្ទ ១រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណ: អភិបាលខណ្ឌកំបូល បានប្រគល់ការងារឲ្យ លោក ទ្រី ណារ៉េត អភិបាលរងខណ្ឌ ដឹកនាំមន្ត្រីការិយាល័យសាធារណការ ដឹកជញ្ជូន
អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ អាជ្ញាធរសង្កាត់-ភូមិ ចុះអនុវត្តការងារឈូសឆាយផ្លូវជង្ហុកដោយចាក់ថ្មបាតរណ្តៅកៀសម្រួលផ្លូវលំ និងចិញ្ចើមផ្លូវសរុបចំនួន២ខ្សែ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន មានដូចខាងក្រោម៖
១.ខ្សែទី១ ៖ ផ្លូវចូលសាលាខណ្ឌ ចាប់ពីផ្លូវជាតិលេខ៤រហូតដល់ភូមិកប់អំបិល។
២.ខែ្សទី២ ៖ កៀរសម្រួលចិញ្ចើមផ្លូវជាតិ លេខ៤ ចាប់ពីមុខសាច់ក្រករហូតដល់មុខវិទ្យាស្ថានកងរាជអាវុធហត្ថខណ្ឌកំបូល ៕ សំរិត